Home កម្សាន្ត ស្រីលាភ ធ្វើរ...

ស្រីលាភ ធ្វើរឿងមួយអោយកូនភ្លោះរបស់ខ្លួន និងបានដាក់ឈ្មោះអោយគេទាំងពីរនាក់ឡូយអស់ទាស់!!!

តារាកំប្លែងអ្នកនាង ស្រីលាភ ទើបតែទទួលបានចំណងដៃ ដ៏ពិសេសមួយសំរាប់ខ្លួន គឺកូនភ្លោះស្រីដ៏ស្រស់ស្អាតមួយគូ និងគួរអោយស្រលាញ់បំផុត មិនត្រឹមតែប៉ុនណោះអ្នកនាង ក៏ទទួលបានការយកចិត្តទុកដាក់ពី នាយក្រឹម ដែលជាស្វាមីផងដែរ។

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ កូនភ្លោះស្រីទាំងពីររូបរបស់ ស្រីលាភ គឺកាន់តែស្អាតឡើងៗ ជាមួយនឹងគ្នានោះដែរ អ្នកនាង ស្រីលាភ ដែលជាម្ដាយបានធ្វើរឿងមួយសំរាប់កូនស្រីដ៏គួរអោយស្រលាញ់ទាំងពីររូបរបស់ខ្លួន ដោយបានបង្កើតគណនីហ្វេសប៊ុកមួយ និងបានបានដាក់ឈ្មោះថា Ellina Ellisa ដែលជាឈ្មោះកូនស្រីភ្លោះទាំងពីរនាក់របស់នាង។

គួរបញ្ជាក់ផងដែរថា អេលលីណា និង អេលលីសា កើតបាន៣ខែហើយ ហើយសព្វថ្ងៃនេះ ក៏កំពុងទទួលបានការថែទាំពីអ្នកនាង ស្រីលាភ ដែលជាម្ដាយយ៉ាងយកចិត្តទុកដាក់ផងដែរ មិនត្រឹមតែប៉ុនណោះមុខមាត់របស់កូនភ្លោះទាំងពីររូបនោះ ពិតជា Cute គួរអោយស្រលាញ់ខ្លាំងណាស់។

រូបភាពហ្វេសប៊ុកដែល ស្រីលាភ បង្កើតអោយកូនភ្លោះទាំងពីរនាក់របស់នាង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ស្រីលាភ

អត្ថបទដោយ៖សីុវលី