Home Uncategorized ខ្លាំងបាត់!!!...

ខ្លាំងបាត់!!! ដេននី ក្វាន់ លេងបង្ហាញលុយដុល្លារទាំងបាច់ៗក្នុងបណ្ដាញសង្គមចឹងហ្មង!!!

70

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងហើយថា ជីវិតឯកជនរបស់តារាសម្ដែងស្រីសិុចសីុកញ្ញា ដេននី ក្វាន សព្វថ្ងៃនេះគឺពោរពេញដោយសុភមង្គល ព្រោះនាងអាចរស់នៅក្រោមគំនរមាសប្រាក់យ៉ាងច្រើន មិនថាផ្ទះ ឡាន រី ក៏គ្រឿងអលង្ការផ្សេងៗនោះទេ គឺសុទ្ធសឹងតែជារបស់មានតម្លៃខ្ពស់ទាំងអស់។

យ៉ាងណាមិញអ្វីដែលរិតតែធ្វើអោយ មហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងជាងនឹងទៅទៀតនោះគឺ កាលពីយប់មិញនេះ កញ្ញា ដេននី ក្វាន់ បានផុសរូបភាព៣សន្លឹកនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយបង្ហាញលុយទាំងបាច់ៗ ធ្វើអោយមហាជនជាច្រើនចង់បានយ៉ាងខ្លាំង តែផ្ទុយទៅវិញកញ្ញា ដេននី ក្វាន់ ក៏បានរៀបរាប់សារខ្លះៗអំពីលុយនោះ ធ្វើអោយមនុស្សមួយចំនួនភ្ញាក់ខ្លួនតែម្ដង។

ក្នុងនោះកញ្ញា ដេននី ក្វាន់ បានរៀបរាប់ថា៖ «ពេលវេលារបស់ខ្ញុំជាមាសប្រាក់ ខ្ញុំមិនទៅចំនាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ឬក៏ឈ្នានីសអ្នកណានោះទេ ចង់ប្រាប់ថាវាសនាមនុស្សមិនដូចគ្នាទេប្រណាំងទូកប្រណាំងឡានគឺប្រណាំងបានតែប្រណាំងនឹងព្រេងវាសនាគឺមិនបាននោះទេ…ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកអោយខ្ញុំ អ្នកមិនដឹងនោះទេថាខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសោរ៍ឬអាទិត្យសម្រាប់ខ្ញុំនោះទេ!»។

ពិតណាស់តាមរយៈសារខាងលើនោះ ស្ដែងអោយឃើញថា លុយទាំងបាច់ៗរបស់កញ្ញា ដេននី ក្វាន់ ផុសក្នុងបណ្ដាញសង្គមនោះ គឺជាញើសឈាមដែលកញ្ញាខិតខំរកទាំងយប់ទាំងថ្ងៃ ពិតជាគួរអោយសរសើរដ៏សមត្ថភាពរបស់តារាស្រីរូបនេះខ្លាំងណាស់៕

រូបភាពនិងសារដែលកញ្ញា ដេននី ក្វាន់ ផុសនៅក្នុងបណ្ដាញសង្គមរបស់នាង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា ដេន​នី ក្វាន់

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX