Home កម្សាន្ត មិនងាយបានស្ដា...

មិនងាយបានស្ដាប់ទេ! សំលេងផ្អែមប៉ះសំលេងផ្អែម មាស សុខសោភា និង ដួង វីរៈសិទ្ធ ច្រៀងរួមគ្នាពិរោះកប់!(មានវីដេអូ)

ប្រាកដណាស់នេះគឺជារឿងមួយកម្របំផុត ដែលបានស្ដាប់តារាចម្រៀង២រូបនៅក្នុងផលិតកម្មផ្សេងគ្នា អ្នកនាង មាស សុខសោភា និង លោក ដួង វីរៈសិទ្ធ បានឡើងបញ្ចេញសំនៀងច្រៀងរួមគ្នានៅក្នុងពិធីមង្គលការមួយកន្លែង។

ក្នុងនោះដែរ តារាចម្រៀងដែលសំបូរដោយប្រជាប្រិយភាពទាំង២ដួងនេះ បានលើកយកបទចម្រៀង មរតដើមមួយបទ មានចំណងជើងថា«តំាងយូស្នេហ៍» ធ្វើអោយមហាជនដែលអង្គុយស្ដាប់អន្លុងអន្លោចតាមអ្នកទាំងពីរ មិនត្រឹមតែប៉ុនណោះ ក៏មានមតិមហាជនច្រើនកោតសរសើរថា សម្លេងរបស់អ្នកទាំងពីររូប ពិតជាផ្អែមពិរោះ សក្ដិសមជាដៃគូចម្រៀងដ៏ល្អនឹងគ្នាខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក ដួង វីរៈសិទ្ធ ជាតារាពន្លក់ថ្មី ដែលចូលប្រឡូកក្នុងវិស័យសិល្បៈ តិចឆ្នាំជាងអ្នកនាង មាស សុខសោភា យ៉ាងណាក្ដី ក៏សម្លេងរបស់លោក ពិរោះ និងសីុចង្វាក់គ្នាជាមួយនឹងសម្លេងតារាចម្រៀងជើងចាស់អ្នកនាង មាស សុខសោភា ដែរ៕ តោះអញ្ចឹងកុំអោយខាត់ពេលយូរទៅទស្សនាវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង មាស​ សុខសោភា

អត្ថបទដោយ៖សីុវលី