Home កម្សាន្ត បន្ទាប់ពី G-D...

បន្ទាប់ពី G-Dragon ចូលបម្រើកងទ័ពរួចតារាចម្រៀង Seungri ទម្លាយមូលហេតុមិនដែលចេញពីបន្ទប់ !!

144

តារាចម្រៀង Seungri សមាជិកក្រុម BIGBANG ដែលក្មេងជាងគេបានទម្លាយពីមូលហេតុដែលលោកមិនដែលចេញពីបន្ទប់របស់ខ្លួន នៅពេលដែលលោកលេចមុុខនៅក្នុងកម្មវិធី “My Ugly Duckling” របស់ទូរទស្សន៍ SBS ។

 

នៅវគ្គចុងក្រោយនៃកិច្ចសម្ភាសន៍តារាចម្រៀង Seungri ត្រូវបានចោទជាសំណួរថា « តើអ្វីដែលធ្វើឲ្យមិនស្រណុកកាយនៅពេលដែលរស់នៅជុំគ្នាបែបនេះ ? » ។ តារាចម្រៀងរូបនេះបានតបទៅវិញថា​ « តារាចម្រៀង G-Dragon និង Taeyang មានឆ្កែ ។ ពួកគេបានចិញ្ចឹមសត្វចិញ្ចឹមទាំងនេះនៅក្នុងកន្លែងស្នាក់នៅរបស់ពួកយើង ។ ឆ្កែរបស់ G-Dragon មានឈ្មោះថា SHarpei វាស្អាត ប៉ុន្តែវាធំក្លិនអាក្រក់ណាស់ » ។

ដោយសារតែលោកជាសមាជិកក្មេងជាងគេ បានជាលោកមិនហ៊ានត្អូនត្អែរពីបញ្ហានេះ ។ តារាចម្រៀងរូបនេះបានប្រាប់ទៅ G-Dragon តាមកញ្ជាក់ទូរទស្សន៍ថា « G-Dragon គឺជាមូលហេតុដែលធ្វើឲ្យខ្ញុំសំងំនៅតែក្នុងបន្ទប់រហូត ខ្ញុំហ៊ាននិយាយបែបនេះ ព្រោះខ្ញុំដឹងថា G-Dragon ចូលបម្រើកងទ័ពបាត់ហើយ » ។​ បញ្ជាក់ផងដែរថា ក្រុម BIGBANG រស់នៅជាមួយគ្នា ហើយនឹងធ្វើការងារជាក្រុម ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម

Advertisement - Unitus 728x90