Home កម្សាន្ត អបអរសាទរ!!! ទ...

អបអរសាទរ!!! ទីបំផុត ឯកឧត្តម ដួង តារា ដែលជាបុរសចិត្តធម៍ជួយអ្នកក្រក្រីនោះ ចូលរោងការហើយ រៀបចំពិធីឡើងកបតែម្ដង!!!

200

ពិតណាស់កាលពីយប់ម្សិលមិញនេះ បុរសចិត្តធម៍ដែលចូលចិត្តជួយ ប្រជាជនក្រីក្រ ឯកឧត្តម ដួង តារា បានសំរេចចិត្តចូលរោងការជាមួយនឹងភរិយា ដែលជាលោកជំទាវដ៏ស្រស់ស្អាត ក្នុងនោះក៏មានភ្ញៀវ​កិត្តិយលសុទ្ធសឹងតែជាអ្នកមានមុខ មានមាត់នៅក្នុងសង្គម ហើយអ្វីដែលរិតតែអស្ចារ្យនោះគឺ មានវត្តមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ដល់កិត្តិយល ចូលរួមកម្មវិធីមង្គលការថែមទៀតផង។

គួរអោយដឹងដែរថា ពិធីមង្គលការរបស់ ឯកឧត្តម ដួង តារា បានរៀបចំឡើងយ៉ាងប្រណិតតែម្ដង អ្វីដែលពិសេសនោះគឺ មានផ្កាពាសពេញ ពោលគឺតាំងពីមុខរោងរហូតដ៏ក្នុងពិធី ហើយអ្វីគ្រឿងលំអគ្រប់យ៉ាងនៅក្នុង ពិធីគេសង្កេតឃើញ រំលេចដោយពណ៍ខៀវ និងពណ៍មាស ស្ទើរតែទាំងអស់តែម្ដង។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ដួង តារា ត្រូវបានមហាជនជាច្រើន ចាត់ទុកលោក គឺជាបុរសចិត្តធម៍ម្នាក់ ដែលតែងតែជួយជនក្រីក្រ ជាពិសេសនោះគឺពេលដែលលោកធ្វើដំណើរ ជួយអ្នកលក់ដូរ ដែលមានជីវភាពក្រលំបាក​ លោកតែងតែចុះជួយទិញយកទាំងអស់ និងថែមទាំងផ្ដល់ថវិការខាងក្រៅ អោយថែមមួយចំនួនទៀតផង។ ដូច្នេះហើយបានជាមានមហាជនជាច្រើន គោរព និងស្រលាញ់ចូលចិត្តឯកឧត្តម ដួង តារា ខ្លាំងណាស់៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90