Home កម្សាន្ត ផ្អែមល្ហែមកប់...

ផ្អែមល្ហែមកប់!! តួឯកស្រីនាង Poo Praiya បង្ហោះរូបផ្ដល់ស្នាមថើបយ៉ាងមានអត្ថន័យ ឲគូស្នេហ៍ក្នុងឪកាសថ្ងៃ…ពិសេសរបស់លោក!!

ផ្អែមល្ហែមកប់តែម្ដង!! តួឯកស្រីសម្រស់កូនកាត់ល្បីល្បាញទាំងក្នុងប្រទេសថៃនិងលើឆាកអន្ដរជាតិនាង Poo Praiya ពេលនេះបានបង្ហោះរូបយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ ដែលធ្វើឲមិត្តអ្នកគាំទ្រមិនច្រណែនមិនបាន ដែលនោះគឺជារូបញុាំអាហារពេលល្ងាចរួមគ្នារបស់នាងព្រមជាមួយនិងគូស្នេហ៍បរទេសដែលបានទាក់ទងគ្នាក្រោយពីរូបនាងឈានជើងចូលប្រឡូកក្នុងវិស័យសិល្បះក្នុងទឹកដីប្រទេសអាមេរិក។ ថែមក្នុងរូបនោះរូបនាងក៏បានផ្ដល់ស្នាមថើបដ៏មានអន្ដន័យ ក្នុងឪកាសថ្ងៃខួបកំណើតរបស់គូស្នេហ៍នាងលោក Matthew។ គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Poo Praiya គឺជាតារាស្រីកូនកាត់ថៃស៊ុយអែតដែលពេលនេះក៏មានវ័យ២៨ឆ្នាំហើយផងដែរ ថែមរូបនាងក៏ជាអ្នកសម្ដែងស្រីនិងជាអ្នកបង្ហាញម៉ូតឯករាជ្យមួយរូប ដែលក្រោយពីល្បីឈ្មោះក្នុងប្រទេសថៃក៏បានឈានជើងចូលប្រឡូកក្នុងវិថីសិល្បះអាមេរិកទៀតផង។

 

    

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ