Home កម្សាន្ត នៅក្មេងសោះ ប៉...

នៅក្មេងសោះ ប៉ុន្តែតារាសម្ដែង Yorch Yongsin សង្ហារម្ល៉េះនៅក្នុងកម្មវិធី “We Will Love You” របស់ស្ថានីយ៍ទូរទស្សន៍លេខ ៣!

ទស្សនិកជនពិតជាបានស្គាល់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដែលជាស្ថានីយល្បីជាងគេនៅក្នុងប្រទេសថៃ ។ ហើយកំពូលតារាល្បីៗភាគច្រើន បានល្បីល្បាញដោយសារទូរទស្សន៍មួយនេះ ក្នុងនោះក៏មានតារាវ័យក្មេងម្នាក់ លោក Yorch Yongsin ដែលពេលនេះលោកទើបតែមានអាយុ ១៥​ ឆ្នាំប៉ុណ្ណោះ ។

យ៉ាងណាមិញកាលពីថ្ងៃទី ១០ ខែ មីនា ២០១៨ កន្លងទៅថ្មីៗនេះទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានប្រព្រឹត្តពិធីគម្រប់ខួបលើកទី ៤៨ ក្រោមប្រធានបទ ” We Will Love You ” ក៏មានវត្តមានតារាវ័យក្មេងម្នាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា លោក Yorch Yongsin ជាតារាដែលមានវ័យក្មេងជាងគេ ព្រមទាំងមានរូបសម្បត្តិស្រស់សង្ហារ ឆ្លាតវ៉ៃមិនចាញ់តារាជើងចាស់ប៉ុន្មានទេ គាត់មានទេពកោសល្យខ្ពស់ក្នុងការសម្តែងខ្សែរភាពយន្តនីមួយៗ ។ ចង់ស្គាល់តារាវ័យក្មេងស្រស់សង្ហារប៉ុណ្ណា តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

 

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX