Home កម្សាន្ត មិនងាយឃើញទេ! ...

មិនងាយឃើញទេ! តារាចម្រៀង៣ដួងនេះ ប្ដូរបទគ្នាច្រៀង និងស្រែកបទតឹងលោក ព្រាប សុវត្ថិ រួចទៀត!!!(មានវីដេអូ)

164

ពិតណាស់កាលពីម្សិលមិញនេះតារាចម្រៀង ៣ដួង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និង អ្នកនាង សុគន្ធ និសា បានដឹកដៃគ្នាឡើងច្រៀង នៅក្នុងការប្រគុំតន្រ្ដីមួយកន្លែង តែអ្វីដែលរិតតែចាប់អារម្មណ៍គឺអ្នកទាំងបី បានផ្លាស់ប្ដូរបទចម្រៀងគ្នាច្រៀង និងស្រែកច្រៀងបទតឹងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានយ៉ាងរលូនទៀតផង។

ក្នុងនោះផងដែរលោក លោក ណុប បាយ៉ារិទ្ធ បានបកស្រាយចម្រៀងរបស់អ្នកនាង សុគន្ធ និសា មានចំណងជើងថា «មិនខឹងមិនស្អប់អូន» អ្នកនាង សុគន្ធ និសា បកស្រាយចម្រៀងរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «ទីក្រុងគ្មានមេឃ» និងលោក ឆន សុវណ្ណារាជ បានបកស្រាយចម្រៀងរបស់លោក ណុប បាយ៉ារិទ្ធ មានចម្រៀងជើងថា «សង្សារលេងៗ»។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងបី ក៏បានស្រែកចម្រៀងបទ «គ្រប់គ្រាន់» ដែលជាបទតឹងរបស់កំពូងតារាចម្រៀងលោក ព្រាប សុវត្ថិ បានយ៉ាងរលូនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអ្ន​កគាំទ្រទាំងអស់បាន ឃើញតារាចម្រៀងល្បីឈ្មោះ ៣ដួងខាងលើនេះ ផ្លាស់ប្តូរបទចម្រៀងគ្នាច្រៀងបែបនេះ ហើយការច្រៀងបែបនេះ ពិតជាធ្វើអោយទស្សនិកជន រំភើបចិត្ត និង ហោកញ្ជ្រាវអោយអ្នកទាំងបី ពេញការប្រគុំតន្ត្រីទាំងមូលតែម្ដង៕ តោះចង់ដឹងកាន់តែច្បាស់ និងប្លែកអារម្មណ៍ប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនី Youtube

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90