Home កម្សាន្ត ពិតជាម៉ែក្មេក...

ពិតជាម៉ែក្មេកល្អមែន! តារាកំប្លែងអ្នកនាង គ្រត នាំកូនប្រសារដើរទិញរបស់ប្រ៊េនៗចឹងហ្មង!!!

744

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់អ្នកនាង គ្រត ដែលមានឈ្មោះល្បីល្បាញជាយូរឆ្នាំណាស់មកហើយ មិនត្រឹមតែប៉ុនណោះប្រជាប្រិយភាពរបស់អ្នកនាង សព្វថ្ងៃក៏នៅមិនធម្មតាដែរ។

យ៉ាងណាមិញបើយើងងាកទៅមើល ជីវិតឯកជនរបស់អ្នកនាងវិញ សព្វថ្ងៃនេះ ក្រុមគ្រួសាររបស់អ្នកនាង ហាក់បីដូចជាកំពុងមានសុភមង្គលយ៉ាងខ្លាំង អ្វីដែលពិសេសនោះគឺ អ្នកនាងក៏ទើបតែទទួលបានសមាជិកថ្មីមួយរូប គឺកូនប្រសារស្រីដ៏ស្រស់ស្អាត ដែលទើបតែរៀបការហើយថ្មីៗនេះផងដែរ។

ក្នុងនោះផងដែរ គេក៏សង្កេតឃើញអ្នកនាង គ្រត និងកូនប្រសារស្រីអ្នកនាង ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ដោយកាលពីម្សិលមិញនេះ អ្នកទាំងពីរបានស្លៀកសំលៀកបំពាក់ឈុតដូចគ្នា យ៉ាងស្រស់ស្អាត ទៅដើរលេងក្នុងផ្សារទំនើបមួយកន្លែង ហើយថែមទាំងនាំកូនប្រសារសំណព្វរបស់អ្នកនាង ចូលទិញកាបូបប្រ៊េនៗ និងរបស់ល្បីៗថែមទៀតផង។

ពិតណាស់ទង្វើបែបនេះអាចបង្ហាញអោយឃើញថា អ្នកនាង គ្រត ពិតជាស្រលាញ់និង ពេញចិត្តកូនប្រសារស្រីរបស់អ្នកនាងខ្លាំងណាស់ បើទោះបីជានាង ទើបតែក្លាយជាសមាជិកគ្រួសាររបស់អ្នកនាងយ៉ាងណាក្ដី៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង គ្រត

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90