Home កម្សាន្ត Wow!!! ស្ងាត់...

Wow!!! ស្ងាត់ៗលោក ខេម ចេញ Original Song ថ្មី ទាំងសាច់ភ្លេចនិងអត្ថន័យធ្វើខ្លួនឯងទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាចម្រៀងប្រចាំផលិតកម្មថោនលោក ខេម ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ។

យ៉ាងណាមិញ ក្រោយពីស្ងាត់ចេញបទចម្រៀងមួយរយៈ លោកក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា «ទល់ផ្លូវ» ដែលតាមរយៈបទថ្មីនេះលោកបានពោលនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងថា «បទចំរៀងខ្ញុំលេងហ្គីតាខ្លួនឯងហើយ សរសេរប៉ារូល អត្ថន័យខ្លួនឯង តើបងប្អូនគិតថាយ៉ាងណាដែរ លេងលេងទេកុំថាអីថាវ៉ាន់ណា បើសិនពិរោះស៊ែរម្នាក់មួយផង រាត្រីសួស្តី»។

ពិតណាស់ក្រោយពេលដែលអ្នកគាំទ្រលោក ខេម ឃើញបែបនេះ ធ្វើអោយគ្រប់គ្នាសរសើរពីសមត្ថភាពរបស់លោក យ៉ាងខ្លាំង ព្រោះលោកមិនត្រឹមតែជាតារាចម្រៀង ដែលមានទឹកដមសម្លេងពិរោះនោះទេ ថែមទាំងចេះលេងហ្គីតា និងអាចនិពន្ធបទចម្រៀងបានដោយខ្លួនឯងថែមទៀតផង៕ តោះកុំអោយខាតពេលយូរទៅស្ដាប់បទថ្មី ដែលជាស្នាដៃនិពន្ធរបស់លោក ខេម ផ្ទាល់ខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខេម

អត្ថបទដោយ៖សីុវលី