Home កម្សាន្ត បវរកញ្ញាភេទទី...

បវរកញ្ញាភេទទី ៣ កញ្ញា Yoshihiro Lada បានទទួលជ័យលាភី ​Miss International Queen ២០១៨!(មានវីដេអូ)

ទស្សនិកជនពិតជាស្គាល់រួចមកហើយ កញ្ញា Yoshihiro Lada ដែលជាបវរកញ្ញាជាប់ចំណាប់ថ្នាក់ លេខ ២ ក្នុងកម្មពិធី Miss Tiffany Universe 2017 ។ ពេលថ្មីៗនេះកញ្ញានៅតែរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ដោយការប្រឡងបវរកញ្ញា Miss International Queen 2018 នេះកញ្ញាទទួលបានចំណាប់ថ្នាក់ ​លេខ២ ដដែល ។

យ៉ាងណាមិញការសម្ភាសបវរកញ្ញាទាំង៣ របស់ទូរទស្សន៍​ ONE31 ក្នុងកម្មពិធី Talk Show ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយអ្នកទាំង ៣ បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន មុនពេលប្រឡងពួកគាត់មានការភ័យផង អរផង រំភើបផង ជាពិសេសការបែកពីមិត្តភក្តិដែលប្រឡងជាមួយគ្នា ។

គួរបញ្ជាក់ផងដែរថា កញ្ញា Yoshihiro Lada ជាបវរកញ្ញាភេទទី ៣ ដែលកញ្ញាបានធ្វើការវះកាត់កែភេទនៅអាយុ ១៧ ឆ្នាំ  ហើយបច្ចុប្បន្ននេះកញ្ញាជាបវរកញ្ញា Miss International Queen 2018  ។ ចង់ថាកញ្ញាស្រស់ស្អាតប៉ុណ្ណា តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ