Home កម្សាន្ត ភ្ញាក់ផ្អើល ន...

ភ្ញាក់ផ្អើល នៅពេលដែលដឹងថា Song Joong Ki នឹងវិលត្រឡប់មកវិញតាមរយៈរឿងបែបប្រវត្តិសាស្រ្ដ !!

161

តារាសម្ដែង Song Joong Ki នឹងវិលត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្ដថ្មីបែបបុរាណ បើយោងទៅតាមសម្ដីអ្នកសិល្បៈមួយចំនួនបានឲ្យដឹងថាលោក Song Joong Ki ត្រូវបានគេទាក់ទងឲ្យសម្ដែងនៅក្នុងខ្សែភាពយន្ដប្រវត្តិសាស្រ្ដមួយ ។

ប្រភពដដែលបានឲ្យដឹងថា តារាសម្ដែង Song Joong Ki កំពុងតែគិតពិចារណាយ៉ាងហ្មត់ចត់ចំពោះសំណើរសម្ដែងភាពយន្ដថ្មីនេះ ។ បញ្ជាក់ផងដែរថា ភាពយន្ដដែលថ្មីនេះគឺនិពន្ធដោយអ្នកនិពន្ធដោយល្បីគឺលោក Kim Young Hyun និង Park Sang Yeon ដែលបាននិពន្ធរឿងបែបប្រវត្តិសាស្ដ្រពីរធ្លាប់ផ្ទុះកក្រើកខ្លាំងគឺរឿង “Queen Seonduk”​, ” Deep Rooted Tree” និងរឿងជាច្រើនទៀត ។

ប្រសិនបើភាគីព្រមព្រៀងគ្នាមែន ភាពយន្ដថ្មីនេះនឹងក្លាយទៅជាភាពយន្ដទី ១ របស់តារាប្រុស Song Joong Ki បន្ទាប់ពីលោកបានរៀបការជាមួយនឹងតារាស្រី Song Hye Kyo កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ រួចមក ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo, allkpop

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX