Home កម្សាន្ត តារាស្រីចិន S...

តារាស្រីចិន Shu Qi ត្រូវបានម្ដាយថាទម្លាយថាមុខមាត់នាងពីក្មេងគ្មានគូប្រដូច !!

តារាស្រីចិនដែលរកចំណូលបានខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះគឺ Shu Qi គឺជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាត និងស៊ិចស៊ីដែលពិសេសនោះគឺតែងតែបង្ហាញវត្តមានជារឿយៗនៅលើទស្សនាវដ្ដី ។

នៅក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ តារាស្រី Shu Qi បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ថា នៅពេលដែលនាងនៅពីក្មេង ម្ដាយរបស់នាងតែងតែរអ៊ូរទាំនូវមុខដ៏សែនយ៉ាប់របស់នាង ។ ម្ដាយរបស់នាងមិនបានគិតថានាងស្អាតសមនោះទេ ព្រោះតែតារាស្រីរូបនេះមានសក់ក្រាស់ឃ្មឹក ។ ដូចនេះបានជាម្ដាយរបស់នាងជឿថា សម្រស់របស់នាងមិនត្រូវស្ដង់ដា និងចម្លែក ។ តារាស្រី Shu Qi បានបន្ថែមទៀតថា​ « ម្ដាយរបស់ខ្ញុំបាននិយាយថា មុខខ្ញុំយ៉ាប់ខ្លាំងណាស់ គ្មានអ្នកណាអាក្រក់ដូចនោះទេ » ។

បើទោះបីជាពាក្យសម្ដីបែបគំរោះគំរើយពិតមែន ប៉ុន្តែវាគ្រាន់តែជាពាក្យសម្ដីរបស់ម្ដាយនាងដែលចង់ដាស់តឿនកូនឲ្យចេះស្រឡាញ់ខ្លួន និងឲ្យនាងចេះថែរក្សាសម្រស់ប៉ុណ្ណោះ ។ អ្វីដែលបានឃើញនឹងភ្នែកនាពេលបច្ចុប្បន្ននេះគឺ តារាសម្ដែង និងតារាម៉ូដែលរូបនេះគឺជានារីរូបស្រស់ និងមានសម្រស់ទាក់ទាញមិនធម្មតាមិនធម្មតានោះទេបើទោះបីជានាងមានអាយុ ៤១ ឆ្នាំហើយក៏ដោយ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម