Home កម្សាន្ត អាណិតណាស់! នា...

អាណិតណាស់! នាយ ហុងដា តាំងពីប្រពន្ធស្លាប់ទៅ លោកតែងតែធ្វើរឿងបែបនេះជានិច្ច!!!

138

ប្រិយមិត្តគ្រប់រូបប្រាកដជាបានដឹងហើយ កាលពីប៉ុន្មានខែមុននេះ ភរិយាតារាកំប្លែងល្បីឈ្មោះនាយ ហុងដា បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែកូនបង្កើតរបស់នាយ សម្លាប់នាង ដែលជាម្ដាយចុង ដោយបន្សល់ទុកកូនស្រីដ៏កម្សត់មួយរូប។

យ៉ាងណាមិញ រឿងមួយនេះមិនងាយនឹងបំភ្លេចបានឡើយចំពោះអ្នកគាំទ្រ ជាពិសេសនោះគឺនាយ ហុងដា ដែលជាស្វាមីផ្ទាល់នេះតែម្ដង ព្រោះជារឿយៗគេឧស្សាហ៍ឃើញនាយ ហុងដា បង្ហោះរូបជាមួយនឹងភរិយា ដោយបានភ្ញាប់ជាមួយនឹងសារនឹករំលឹងដ៏ភរិយា ដែលបានចាកឆ្ងាយ លែងត្រឡប់មកវិញ ថែមទៀតផង។

ពិតណាស់សារចុងក្រោយដែលនាយ ហុងដា បានសរសេរនោះគឺ ២៧១ថ្ងៃ​ ដែលភរិយារបស់លោក បានចាកចោលលោក ដោយលោកបានរៀបរាប់ថា៖«271ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយដ៍សែនឆ្ងាយចោយបងនិងកូន បងអូន» ហើយតាមរយៈសាររបស់នាយ ហុងដា នីមួយៗ លោកតែងតែរាប់ចំនួនថ្ងៃដែលភរិយាលោកស្លាប់ទៅ ហើយលោកតែងតែធ្វើបែបនេះជានិច្ច។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែសាររបស់នាយ ហុងដា រៀងខ្លីបន្តិចមែន តែវាពិតជាបានប​ង្កប់ដោយក្តីឈឺចាប់ និងសេចក្ដីនឹករលឹកដ៏ភរិយា ដែលធ្លាប់រស់នៅយ៉ាងសប្បាយរីករាយជាមួយគ្នា តែពេលនេះនាងលែងបាននៅក្បែរខ្លួនរហូតហើយ។ មិនត្រឹមតែប៉ុនណោះក៏មានអ្នកគាំទ្រជាច្រើន បានសម្ដែងអារម្មណ៍ក្ដុកក្ដួល និងអាណិតដ៏នាយ ហុងដា យ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជីវិតគ្រួសារលោក ត្រូវជួបរឿងបែបនេះសោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX