Home កម្សាន្ត អ្នកគាំទ្ររំភ...

អ្នកគាំទ្ររំភើបខ្លាំងណាស់នៅពេលដែលដឹងថា G-Dragon ធ្វើនូវរឿងមួយនេះចំពោះកងទ័ពពីរនាក់ !!

59

តារាចម្រៀង G-Dragon មេក្រុម BIGBANG បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តជាខ្លាំងនាពេលថ្មីៗនេះបន្ទាប់ពីលោកបានចូលបម្រើទាហានរយៈពេលជាងកន្លះខែមកនេះ ។

តារាចម្រៀង G-Dragon បានសរសេរសំបុត្រដោយដៃដែលលោកបានជួយសរសេរដើម្បីផ្ញើរឲ្យឪពុកម្ដាយពលទ័ពក្នុងបន្ទាយពីរអ្នក ។ អ្នកនិយមលេងបណ្ដាញសង្គមបានបង្ហោះរូបសំបុត្រដោយឡើកឡើងថា សំបុត្រនេះនៅជាមួយស្រោមសំបុត្រមួយរបស់បងប្រុសនាង ។ ដោយនៅក្នុងសំបុត្រលោក G-Dragon បានរៀបរាប់ប្រាប់ទៅម្ដាយឪពុករបស់កងទ័ពថាពួកគេសុខសប្បាយ និងមានសុខភាពល្អ ។

 

នៅក្នុងសំបុត្រលោកបានសរសេរថា « ជូនចំពោះឪពុកម្ដាយជាទីគោរព (ឈ្មោះ) ចុះសម្រុងជាមួយនឹងកងទ័ពដទៃទៀត និងបានសុខសប្បាយធម្មតា និងមានសុភាពល្អ! សូមទុកចិត្តកូនប្រុសរបស់អ្នក និងរងចាំគាត! អ្នកនឹងជួបគាត់នាពេលឆាប់ៗនេះ! សួស្ដីឆ្នាំថ្មី និងសូមជូនពរឲ្យមានសុខភាពល្អ! G-Dragon » ។

នៅក្នុងសំបុត្រមួយទៀតដែលលោកបានសរសេរទៅឲ្យឪពុកម្ដាយរបស់កងទ័ពម្នាក់ទៀត តារាចម្រៀងរូបនេះបានផ្ញើរសំបុត្រព្រមទាំងមានហត្ថលេខារបស់លោកទៀតផង ។ លោកបានរៀបរាប់ថា « ជូនចំពោះម្ដាយឪពុកជាទីស្រឡាញ់ កូនប្រុសរបស់អ្នកទាំងពីរសម្របខ្លួនបានល្អជាមួយនឹងកងទ័ពដទៃទៀត កុំបារម្មណ៍អី ! សួស្ដីឆ្នាំថ្មី ខ្ញុំសូមជូនពរឲ្យអ្នកមានសុភាពល្អជានិច្ច ។ G-Dragon » ។

បន្ទាប់ពីបានឃើញសារទាំងអស់នេះរួចមក អ្នកគាំទ្រមានក្ដីរំភើប និងបញ្ចេញមតិតបទៅនឹងអត្តចរិករបស់លោកជាច្រើនដូចជា « ខ្ញុំសប្បាយចិត្តណាស់ G-Dragon មានសុខទុក្ខធម្មតាទេ ។ បើគាត់ធ្វើរឿងបែបនេះទៅលើមនុស្សម្នាក់ ឬពីរនាក់ អ្នកគ្រប់គ្នានឹងសួរគាត់… ខ្ញុំពេញចិត្តលក្ខណៈសម្បត្តិរបស់ G-Dragon ។ មានពាក្យចចាមរ៉ាមថា គាត់ជាបុរសចិត្តល្អម្នាក់នៅក្រៅឆាក គឺពិតជាត្រឹមត្រូវហើយ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម​

Advertisement - UnitusX