Home កម្សាន្ត ទទួលរងមតិរិះគ...

ទទួលរងមតិរិះគន់ច្រើនពេក តារាសម្តែងថៃនាង Tisanart ប្រកាសក្តែងៗថាចង់ដើរចេញពីវិថីសិល្បៈ!

តារាស្រីក៏ដូចជាតួឯកស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃនាង Tisanart បានធ្លាយដំណឹងមកថាចង់ឈប់ប្រឡូកក្នុងវិស័យសិល្បៈហើយ ដែលពត៌មានមួយនេះធ្វើឱ្យអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង។

តារាស្រីរូបនេះបានបញ្ជាក់ថា នាងមិនចង់សម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តបន្តទៀតឡើយ ព្រោះត្រូវតម្រូវឱ្យមានអត្តចរិតច្រើននៅក្នុងរឿងនីមួយៗ។ ពិសេសនាងបាននិយាយច្បាស់ៗទៀតថា នាងគិតឈប់ពីវិស័យសិល្បៈហើយ បន្ទាប់ទទួលបានការរិះគន់ជាច្រើនពីអ្នកទស្សនាអំពីការសម្តែងរបស់នាង។

ប៉ុន្តែក៏មានអ្នកទស្សនាមួយចំនួនបានលើកទឹកចិត្តនាងដែរថា ការសម្តែងរបស់នាងមិនមែនអាក្រក់ខ្លាំងពេកនោះទេ គ្រាន់តែនាងទទួលបានការសម្តែងជាតួឯកស្រីដែលមានអត្តចរិតដូចៗគ្នាគ្រប់រឿងដែលនាងសម្តែង ដូចនេះហើយទើបមើលទៅហាក់មិនសូវជាល្អ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ បុត្រា