Home កម្សាន្ត ពេលនិយាយដល់រឿងរៀបការ តារាស្រីអាយុ ៤០ ប្លាយ Anne Thongprasom នៅតែប្រកែកដោយសារ…..

ពេលនិយាយដល់រឿងរៀបការ តារាស្រីអាយុ ៤០ ប្លាយ Anne Thongprasom នៅតែប្រកែកដោយសារ…..

ទោះបីជាតារាជើងចាស់ Anne Thongprasom ចូលប្រឡូកក្នុងវិស័យសិល្បៈយូរបន្តិចក្តី តែប្រជាប្រិយភាពតារាស្រីរូបនេះ ហាក់ដូចជានៅឡើងកូដមិនចាញ់តារាស្រីក្មេងៗឯទៀតនោះទេ។ ក្រៅពីអាជីពជាតារាសម្តែង សព្វថ្ងៃតារាស្រីរូបនេះបានវិវត្តន៍ខ្លួនក្លាយទៅជាផលិតករម្នាក់ ដែលកន្លងមកស្នាដៃរបស់នាងត្រូវបានមហាជនជាច្រើនទទួលស្គាល់ ក៏ដូចជាទទួលបានការគាំទ្រច្រើនផងដែរ។

បើនិយាយពីជីវិតឯកជនរបស់នាងវិញ Anne ហាក់ដូចជាមិនខ្វល់ពីរឿងរៀបការសោះ បើទោះបីនាង និងគូស្នេហ៍ ​ស្រលាញ់គ្នាយូរឆ្នាំហើយក៏ដោយ។ ទាក់ទិនជាមួយរឿងនេះ តារាស្រី Anne Thongprasom បាននិយាយឲ្យដឹងដែរថា ​រឿងរៀបការអ្នកណាក៏ចង់់រៀបការដែរ តែសម្រាប់ពេលនេះ នាងនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីគិតរឿងហ្នឹងនៅឡើយនោះទេ។ ហើយខាងគូស្នេហ៍វិញក៏គាត់មិនថាអ្វីដែរ រង់ចាំតែចម្លើយរបស់នាងតែប៉ុណ្ណោះ៕

អត្ថបទពាក់ព័ន្ធ ៖

អត្ថបទដោយ ៖ បុត្រា