Home កម្សាន្ត ចុម! មើលយូរៗប...

ចុម! មើលយូរៗបានដឹងថា MV «ចូកមួយ» របស់ នីកូ មានក្មួយដ៏ស្រស់ស្អាតរបស់លោកសម្ដែងដែរ!(មានវីដេអូ)

449

កាលពីម្សិលមិញនេះផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV បទថ្មីរបស់តារាចម្រៀងរូបស្រស់សង្ហារលោក នីកូ មានចំណងជើងថា «ចូកមួយ» ដែលកំពុងមានសន្ទុះនៃការគាំទ្រយ៉ាងច្រើន ពីសំរាប់អ្នកគាំទ្រ ជាពិសេសនោះគឺមិត្តៗយុវវ័យនេះតែម្ដង។

អ្វីដែលរិតតែចាប់អារម្មណ៍ខ្លាំងជាងហ្នឹងទៀតនោះគឺ គេសង្កេតឃើញថានៅក្នុង MV ថ្មីបទ «ចូកមួយ» នេះលោក នីកូ បានដឹកក្មួយប្រុស ដ៏ស្រស់សង្ហាររបស់លោក អោយចូលរួមសម្ដែងជាមួយថែមទៀតផង អ្វីដែលពិសេសនោះគឺ ក្មួយប្រុសរបស់លោក នីកូ បានបញ្ចេញសមត្ថភាព រាំរបស់ខ្លួនមិនចាញ់លោក ប៉ុន្មាននោះទេ។

ពិតណាស់រឿងទាំងអស់នេះ អាចនឹងធ្វើអោយគ្រប់គ្នាដឹងទៀតផងថា គ្រួសាររបស់លោក នីកូ ពិតជាមានឈាមជ័រជាអ្នកសិល្បៈដ៏ពូកែមែន ព្រោះមិនត្រឹមតែលោក នីកូ និង​លោក ណុប បាយ៉ារិទ្ធ ជាបងប្រុស ដែលជាអ្នកសិល្បៈនោះទេ ពេលនេះថែមទាំងមានក្មួយប្រុសម្នាក់ទៀតថែមទៀតផង៕ តោះចង់ដឹងកាន់តែច្បាស់នោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX