Home កម្សាន្ត សមាជិកក្រុម B...

សមាជិកក្រុម BIGBANG លោក Daesung បានចូលបម្រើកងទ័ពម្នាក់ទៀតហើយ !!(មានវិឌីអូ)

នៅថ្ងៃទី ១៣ វេលាម៉ោង ១ៈ៤០ នាទី(ម៉ោងនៅប្រទេសកូរ៉េ) តារាចម្រៀង Daesung សមាជិកក្រុម BIGBANG បានចូលបម្រើកាតព្វកិច្ចយោធានៅបន្ទាយកែនកងទ័ពទី ២៧ តំបន់ Hwacheon នៃខេត្ត Gangwon ។ អ្នកគាំទ្រជាច្រើននៅទីនោះដើម្បីជូនដំណើរលោក ។

នេះគឺជាលើកដំបូងដែល Daesung បានបង្ហាញខ្លួនដោយកាត់សក់ខ្លីឈរនៅពីមុខអ្នកគាំទ្រជាច្រើន ព្រមទាំងលើកដៃលាដោយនិយាយថា « ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ។ ខ្ញុំនឹងត្រឡប់មកវិញ » ។ ប៉ុន្មានម៉ោងមុននឹងចូលបម្រើកងទ័ពលោក Yang Hyun Suk បានបង្ហោះរូបថតរបស់ Daesung នៅលើគណនីអ៊ិនស្ដ្រាក្រាមផ្ទាល់ខ្លួនរបស់លោកដោយសរសេរថា « Daesung ការហៅទូរស័ព្ទចុងក្រោយរបស់យើង ។ គាត់ទទួចចង់ទៅតែម្នាក់ឯង ។ ត្រឡបមកវិញដោយសុខភាពល្អ » ។

បន្ទាប់ពីត្រូវហ្វឹកហាត់ជាមូលដ្ឋានរយៈពេល ៥ សប្ដាហ៍ Daesung នឹងបន្តបំពេញតួនាទីមួយតាមការចាត់ការជាផ្លូវការរបស់គាត់ ។ តារាចម្រៀងរូបនេះនឹងត្រូវបញ្ចប់កាតព្វកិច្ចយោធានេះនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ។

សមាជិក ៤ នាក់ក្នុងចំណោមទាំង ៥ នៃក្រុម BIGBANG បានចូលបម្រើកងទ័ព ហើយក្រុមនេះនឹងផ្អាកមួយរយៈធំ ខណៈដែលសមាជិកក្មេងជាងគេ Seungri នឹងផ្ដោតលើបទចម្រៀងទោលរបស់គាត់ ។ បទចម្រៀង “Flower Road” របស់ក្រុម BIGBANG នឹងចេញផ្សាយនៅថ្ងៃនេះវេលាម៉ោង ៦ ល្ងាច(ម៉ោងនៅប្រទេសកូរ៉េ) ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ soompi

អត្ថបទដោយ៖ សុខអីុម