Home កម្សាន្ត ថ្ងៃផុតកំណត់ក...

ថ្ងៃផុតកំណត់កុងត្រារបស់តារាសម្ដែងកូរ៉េ Lee jong Suk ជាមួយនឹងផលិតកម្ម YG Entertainment កាន់តែខិតជិតមកដល់ហើយ !!

95

យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាសម្ដែង Lee Jong Suk ជិតផុតកុងត្រាផ្ដាច់មុខរបស់ផលិតកម្ម YG Entertainment និងឈានដល់ថ្ងៃបញ្ចប់នាពេលឆាប់ៗនេះ ដែលព័ត៌មាននេះបានផ្ទុះយ៉ាងខ្លាំង ហើយមកទល់ពេលនេះវាបានក្លាយទៅជាប្រធានបទក្ដៅគគុកនៅពាសពេញបណ្ដាញសង្គមអ៊ិនធឺណេត ។

តារាសម្ដែងមុខសខ្ចី Lee Jong Suk នឹងត្រូវបានបញ្ចប់កុងត្រាជាមួយនឹងផលិតកម្ម YG Entertainment នៅខែ ឧសភា ។ តារាសម្ដែង Lee Jong Suk បានប្រកាសកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦ ។ បន្ទាប់ពីស្ថិតនៅក្រោមទ្រនំផលិតកម្មនេះអស់រយៈពេល ២ ឆ្នាំកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាងជិតបញ្ចប់ហើយ ។

ផលិតកម្ម YG Entertainment បានលើកឡើងថា «យើងមិនទាន់សម្រេចចិត្តណាមួយទាក់ទងនឹងកុងត្រារបស់ Lee Jong Suk ជាមួយយើងនោះទេ ។ ដូចនេះគម្រោងយ៉ាងណាបន្ទាប់ទៀតនោះ យើងមិនទាន់បានរៀបចំឡើយ » ។

 

បើទោះជាយ៉ាងណាក៏ដោយ មានប្រភពជិតស្និទ្ធបានលើកឡើងថា Lee Jong Suk ទទួលបានការទាក់ទងដោយក្ដីស្រឡាញ់ពីផលិតកម្មជាច្រើន ។ បើទោះបីជាផុតកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment ក៏តារាសម្ដែងរូបនេះនឹងធ្វើជាតារាឯករាជ្យមិនជ្រកកោនក្នុងផលិតកម្មណាមួយទេ ពិសេសទៅទៀតនោះជាឱកាសចាប់យកការងារច្រើនដែរ ។

ប៉ុន្តែពេលនេះ តារាសម្ដែង Lee Jong Suk កំពុងតែផ្ដោតទៅលើភាពយន្ដ “Hymn of Death” ដែលរឿងនេះដឹងនាំដោយផលិតករដដែលជាមួយនឹងរឿង “While You Were Sleeping” ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX