Home កម្សាន្ត បទចម្រៀងថ្មីច...

បទចម្រៀងថ្មីចុងក្រោយរបស់ក្រុម BIGBANG ដែលច្រៀងរួមគ្នាសមាជិក ៥ នាក់ពេលនេះចេញហើយ !!(មានវីឌីអូ)

ក្រុមចម្រៀង BIGBNAG ដែលទើបតែនឹងចេញនូវបទចម្រៀង “Flower Road” ដែលផ្ដល់កិត្តិយសឲ្យសមាជិក ៤ នាក់ដែលចូលបម្រើកងទ័ព ។ វាគឺជាបទចម្រៀងចុងក្រោយរបសក្រុម BIGBNAG ខណៈដែលសមាជិក ៤ នាក់ដូចជា G-Dragon, Taeyang, T.O.P និង Daesung ចូលបំពេញកាតព្វកិច្ចយោធា ហើយ Seungri នឹងចូលបំពេញកាតព្វកិច្ចយោធានៅក្នុងឆ្នាំនេះ ឬនៅឆ្នាំក្រោយ ។

ផលិតកម្ម YG Entertainment បានប្រកាសថាបទចម្រៀងនេះបង្កប់នូវអត្ថន័យដ៏ពិសេសរវាងសមាជិកនីមួយៗ និងអ្នកគាំទ្រជាច្រើនរបស់ពួកគេព្រោះតែពួគគេបានថតជាប់វាខណៈជាបមាននាទីបំពេញកាតព្វកិច្ចយោធាក្នុងអារម្មណ៍ ។ ផលិតកម្ម YG Entertainment បានលើកឡើងថា « បទចម្រៀងនេះត្រូវបានថតនៅអំឡុងពេលអាល់ប៊ុម “MADE” និងត្រូវចេញផ្សយាអំឡុងពេលដែលពួកគេចូលបម្រើយោធា ។ បទនេះបានចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា បន្ទាប់ពី Taeyang និង Daesung ចូលបំពេញកាតព្វកិច្ចយោធារួច » ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម