Home កម្សាន្ត មកដឹងប្រវត្តិ...

មកដឹងប្រវត្តិខ្លះរបស់តារាចិនហុងកុង Lung Fong ល្បីឈ្មោះប៉ុន្តែគួរឲ្យសោកស្ដាយព្រោះលោកបានបាត់បង់ជីវិតតាំងពីយូរណាស់មកហើយ !!

96

តារាសម្ដែងចិនហុងកុង Jimmy Lung Fong ដែលជាសម្ដែងជាតួចិត្តអាក្រក់ ហើយប្រជាជនខ្មែរតែងតែហៅឈ្មោះរបស់លោកថា Lung Fong ។

លោក Lung Fong កើតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥៤ កាលពីអំឡុងទសវត្សរ៍ ៧០ លោកចាប់ផ្ដើមដើរតួតូចតាចក្នុងខ្សែភាពយន្តខាងក្បាច់គុណ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៨១ លោកបានដើរចេញពីអាជីពជាតារាសម្តែង បន្ទាប់ពីសម្តែងខ្សែភាពយន្តជាច្រើនដែលមិនទទួលជោគជ័យ ហើយក្រោយមកនៅក្នុងឆ្នាំ ១៩៨៩ លោក Fong Jing ដែលជានាយកដ្ឋានភាពយន្តដ៏ល្បីល្បាញម្នាក់របស់ហុងកុង បានតម្រូវឲ្យលោកសម្ដែងជាតួកាចនៅក្នុងរឿងដែលនិយាយពីអ្នកលេងល្បែងក្នុងកាស៊ីណូ ហើយលោកបានសាកសមបំផុត ។ លោក Lung Fong ត្រូវបានគេតែងតាំងដើម្បីទទួលពានរង្វាន់ថា ជាតារាហុងកុង ដែលសម្ដែងល្អបំផុតខាងតួអង្គកាច ។ បន្ទាប់ពីទទួលជោគជ័យក្នុងការសម្តែង លោកបានបន្តសម្តែងខ្សែភាពយន្តជាច្រើនទៀត ដោយសម្តែងជាវីរបុរសជាច្រើនរឿង ។

គួរបញ្ជាក់ផងដែរថាលោក Lung Fong ធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩៨ ដើម្បីថតខ្សែភាពយន្ត ហើយលោកក៏ធ្លាប់បានឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ជាមួយនិងតារាចម្រៀងរបស់ខ្មែរយើងគឺអ្នកនាង សុិន ឧត្ដមផល្លា ដោយតារាទាំងពីរដួងនេះ បកស្រាយបទចម្រៀងជាភាសាចិនរួមគ្នា ។

បន្ទាប់មកលោក Lung Fong បានលាឈប់ពីអាជីពជាតារាសម្ដែងសារជាថ្មីនៅក្នុងឆ្នាំ ២០០០ ដោយលោកបានផ្លាស់ប្តូរទៅដីគោកប្រទេស ចិន ដើម្បីធ្វើជាអ្នកជំនួញម្នាក់ ប៉ុន្តែគួរឲ្យស្តាយលោក Lung Fong បានទទួលមរណភាពនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ក្នុងវ័យ ៥៤ឆ្នាំ ដោយជំងឺ មហារីកសួត ៕

លោក Lung Fong កាលមកពីប្រទេសកម្ពុជា

ប្រភព៖ facebook(Movie Star Research)

អត្ថបទដោយ៖ សុខអីុម

Advertisement - Unitus 728x90