Home កម្សាន្ត តារាសម្ដែង Le...

តារាសម្ដែង Lee Min Ho នឹងត្រូវបានគេបញ្ចូនចាប់ផ្ដើមហ្វឹកហាត់ជាកងទ័ពនៅសប្ដាហ៍នេះហើយ !!

តួប្រុសនៅក្នុងរឿង Boys Over Flowers បានបំពេញតួនាទីជាមន្ដ្រីសង្គមកិច្ចម្នាក់នៅការិយាល័យ Gangnam ទីក្រុង Seoul តាំងពីខែឧសភា ឆ្នាំ ២០១៧ មក ហើយពេលនេះលោកត្រូវបានបញ្ចូនទៅកន្លែងទី ២ ដែលចាប់ផ្ដើមបំពេញកាតព្វកិច្ចយោធារបស់លោក ។ ភ្នាក់ងាររបស់តារាប្រុសវ័យ ៣០ ឆ្នាំរូបនេះបានបញ្ជាក់ថា គម្រោងធ្វើការផ្លាស់ប្ដូរបន្ទាយហ្វឹកហ្វឺន Chungcheongnam រយៈពេល ១ ខែ ។

ផលិតកម្ម MYM Entertainment បាននិយាយថា « វាគឺត្រឹមត្រូវដែល Lee Min Ho គ្រោងហ្នឹងផ្លាស់ប្ដូរទៅបន្ទាយហ្វឹកហ្វឺនកងទ័ព Nonsan នៅតំបន់ Chungcheongnam នៅថ្ងៃទី ១៥ ខែមីនានេះ » ។

តារាល្បីៗដែលនឹងត្រូវបានបញ្ចប់ការហ្វឹកហាត់ទាហាននៅខែឧសភានេះ នឹងត្រូវបានបំពាក់ឯកសណ្ឋានទ័ពដើម្បីបំពេញតួនាទីក្នុងនាមជាកងទ័ពសកម្មភាពម្នាក់បន្ទាប់ពីទទួលការហ្វឹកហាត់អស់រយៈពេលជាយូរខែ ។ ខណៈដែលពួកគេកំពុងតែរងចាំតារាប្រុសរូបនេះវិលត្រឡប់មកវិញ យើងអាចទស្សនារឿងចុងក្រោយដែលលោកបានសម្ដែងដូចជារឿង Bounty Hunters, Gangnam Blues, Personal Taste, City Hunter និងរឿង Heirs ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ dramafever

អត្ថបទដោយ៖ សុខអីុម