Home កម្សាន្ត អ្នកគាំទ្រស្ទ...

អ្នកគាំទ្រស្ទើរតែស្រក់ទឹកភ្នែកនៅពេលដែលឃើញ SUGA ធ្វើនូវរឿងមួយនេះ !!

នៅថ្ងៃខួបកំណើតអាយុ ២៥ ឆ្នាំរបស់តារាចម្រៀង SUGA សមាជិកក្រុម BTS បានរក្សាពាក្យសន្យារបស់លោកដែលបានសន្យាជាមួយនឹងអ្នកគាំទ្រកាលពី ៤ ឆ្នាំកន្លងទៅ ។

អំឡុងពេលចុះហត្ថលេខានៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ តារាចម្រៀង SUGA បានសន្យាជាមួយនឹងអ្នកគាំទ្រថាគាត់នឹងទិញ  gogi (សាច់/បាប៊ីឃ្យូ) សម្រាប់ពួកគេនៅពេលដែលគាត់រកលុយបានច្រើន និងទទួលបានជោគជ័យ ។ មួយឆ្នាំក្រោយមក អំឡុងពេលកិច្ចសម្ភាសន៍រវាងអ្នកគាំទ្រនិងតារាចម្រៀង អ្នកគាំទ្របានសួរថា តើនៅពេលណាបានការសន្យារបស់លោកខ្លាចជាការពិត ។ តារាចម្រៀង SUGA បានសរសេរថា នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៨ គឺជាថ្ងៃកំណើតគម្រប់ ២៥ ឆ្នាំរបស់លោក ។

យ៉ាងណាមិញ SUGA បានប្រារព្ធខួបកំណើតអាយុ ២៥ ឆ្នាំរបស់លោក នៅខណៈនោះដែរអ្នកគាំទ្រជាច្រើនគិតថាលោកភ្លេចសន្យារបស់លោកហើយ ប៉ុន្តែអ្នកគាំទ្រផ្សេងៗទៀតបានប្រាប់ថាពួកគេបានទទួលកាដូ gogi ពីតារាចម្រៀង SUGA ពិតមែន ។ ពួកគេបានប្រាប់ថា SUGA បានធ្វើការបរិច្ចាក gogi ដល់មជ្ឈមណ្ឌលថែទាំកុមារមួយចំនួនក្នុងតំបន់ Daegu ដែលជាស្រុកកំណើតរបស់លោកនៅថ្ងៃខួបកំណើតរបស់លោក ។

 

អ្នកនិយមលេងបណ្ដាញសង្គមបានឲ្យដឹងថា « ខ្ញុំគិតថាគាត់បានផ្ញើរ gogi ទៅកាន់កន្លែងធ្វើការរបស់ឪពុករបស់ខ្ញុំ ហើយ TT Yoongi បានសន្យាថាទិញ gogi នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៨ ។ ខ្ញុំស្រក់ទឹកភ្នែកនៅពេលដែលឃើញនូវទឹកចិត្តល្អរបស់លោក ។ ប៉ុន្តែខ្ញុំមិនអាចប្រាប់ឈ្មោះមជ្ឈមណ្ឌលថែទាំកុមារដែលឪពុកខ្ញុំធ្វើការបាននោះទេ » ។

និយោជិកម្នាក់នៅកន្លែងមជ្ឈមណ្ឌលថែទាំកុមារបានប្រាប់ទៅពួកគេតាមរយៈការហៅទូរស័ព្ទរបស់ Big Hit Entertainment ហើយក្រោយមកសាច់ Hanwoo លេខ ១ បានមកដល់មជ្ឈមណ្ឌលថែទាំងកុមារដោយមានឈ្មោះអ្នកគាំទ្រនៅទីនោះ ។ ផលិតកម្ម Big Hit Entertainment បានបញ្ជាក់ជាផ្លូវការថាតារាចម្រៀង SUGA បានបរិច្ចាកសាច់ Hanwoo លេខ ១ ទៅដល់មជ្ឈមណ្ឌលកុមារចំនួន ៣៩ កន្លែងដោយដាក់ឈ្មោះអ្នកគាំទ្រទាំងនោះទៀផង ។ តម្លៃសរុបនៃការទិញសាច់ Hanwoo លេខ ១ គឺ SUGA បានបរិច្ចាកដល់ទៅ ២០, ០០០,០០០ វ៉ុន (ត្រូវ ១៨, ៦៧០ ដុល្លារអាមេរិក) ។

អ្នកនិយមលេងបណ្ដាញសង្គម មានក្ដីរំភើបជាខ្លាំងបន្ទាប់ពីឃើញទឹកចិត្តដ៏ល្អរបស់ SUGA និងថែមទាំងនិយាយថា « ខ្ញុំគិតថាគាត់នឹងធ្វើកម្មវិធីមួយនៅក្នុង V app ដោយញ្ញាុំ gogi ឬផ្ដល់កាដូសាច់ Hanwoo ទៅកាន់អ្នកគាំទ្រ ។ ខ្ញុំមិនបានគិតដល់មជ្ឈមណ្ឌលថែទាំកុមារទាំងនោះ ហើយអំណោយនោះសរសេរឈ្មោះអ្នកគាំទ្រមួយចំនួន ។ SUGA ពិតជាផ្អែមល្ហែមមែន TT ខ្ញុំមិនមែនជាអ្នកគាំទ្រក្រុម BTS ទេ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះទង្វើរបស់គាត់ ។ គាត់គឺជាបុរសល្អបំផុត ហើយនេះជាមូលហេតុដែល BTS ទទួលបានជោគជ័យ » ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ allkpop

អត្ថបទដោយ៖ សុខអីុម