Home កម្សាន្ត អីញ៉ាស!!! ខ្ញ...

អីញ៉ាស!!! ខ្ញុង ដឹកដៃ កៃដ ជាស្វាមី ចូលច្រៀងរួមគ្នាក្នុងផលិតកម្មថោន រីឯទឹកដមសម្លេងវិញកប់!!!(មានវីដេអូ)

154

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងប្រចាំក្រុមនាយ ពែកមី អ្នកនាង ខ្ញុង ដែលសព្វថ្ងៃនេះអ្នកនាង បានចាប់ដៃគ្នាកសាងគ្រួសារជាមួយនឹង នាយ កៃដ ជាតារាកំប្លែងរួមក្រុមជាមួយនឹងគ្នាកន្លងមក។

ពិតណាស់ក្រោយពេលដែលអ្នកទាំងពីរ បានចាប់ដៃគ្នារស់នៅជាប្ដីប្រពន្ធមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់អ្នកទាំងពីរគឺកាន់តែកើនឡើងជាលំដាប់តែម្ដង ជាពិសេសនោះ អាជីពជាអ្នកកំប្លែង និងការប្រកបរបររកសីុផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ក៏បានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនយ៉ាងច្រើនកុះករផងដែរ។

ទន្ទឹមនឹងអាជីពជាអ្នកកំប្លែង អ្នកទាំងពីរក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មថោនផងដែរ ហើយកាសពីថ្ងៃ៩មីនា កន្លងទៅនេះអ្នកទាំងពីរ ក៏ទើបតែចេញបទចម្រៀងរួមគ្នាដំបូងមួយបទ មានចំណងជើងថា «កញ្ឆែតបោះទង» ដែលជាមរតកដើមយកមកកែសម្រួសច្រៀងម្ដងទៀតថែមទៀតផង។

យ៉ាងណាមិញតាមរយៈបទចម្រៀងថ្មីមួយបទនោះ ធ្វើអោយមហាជនជាច្រើនកោតសរសើរពីសមត្ថភាពរបស់អ្នកទាំងពីរយ៉ាងខ្លាំង ព្រោះមិនត្រឹមតែពូកែខាងកំប្លុកកំប្លែងប៉ុនណោះទេ ថែមទាំងមានទេពកោសល្យខាងចម្រៀង មានទឹកដមសម្លេងយ៉ាងពិរោះថែមទៀតផង៕ តោះចង់ដឹងថានាយ កៃដ មានទឹកដមសម្លេងពិរោះប៉ុនណានោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនី Youtube ផ្លូវការរបស់ផលិតកម្មថោន

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX