Home កម្សាន្ត លេចធ្លាយរូបថត...

លេចធ្លាយរូបថតតារាថៃ Janie Thienphosuwan កំពុងស្និទ្ធស្នាលជាមួយកម្លោះសង្ហារម្នាក់!!!

បន្ទាប់ពីបែកបាក់ស្នេហាជាមួយនឹងលោក Keung Chalermchai បានប៉ុន្មានខែកន្លងទៅនេះ តារាស្រីនាង Janie Thienphosuwan ពុំទាន់មានទំនាក់ទំនងស្នេហាជាមួយដៃគូថ្មីឡើយ ប៉ុន្តែធ្លាប់មានព័ត៌មានលេចឮថានាងបានណាត់ជួបជាមួយនឹងតារាប្រុសទើបនឹងរះ ហើយថ្មីៗនេះនាងកំពុងតែត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយនឹងកម្លោះសង្ហារម្នាក់ទៀតហើយ។

រូបថតមួយសន្លឹកដែលបង្ហោះដោយមិត្តភក្តិតារាស្រី Janie ត្រូវបានគេចែកចាយតគ្នាក្នុងបណ្តាញសង្គម ដោយសារតែក្នុងនោះ Janie កំពុងតែយកដៃអោបក្រសោបក្មេងប្រុសរូបសង្ហារម្នាក់ ហាក់ដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងខុសពីធម្មតា។ ទាក់ទិន្នជាមួយនឹងរឿងនេះ ខាងសាម៉ីខ្លួនក៏បានចេញមុខបកស្រាយភ្លាមៗថា មនុស្សប្រុសម្នាក់នោះគ្នាតែមិត្តភក្តិនៅកន្លែងហាត់ប្រាណជាមួយគ្នាតែប៉ុណ្នោះ មិនមានអ្វីលើពីនេះទេ។

ទោះបីជាយ៉ាងណា អ្នកគាំទ្រមួយចំនួននៅតែមានការសង្ស័យទៅលើបុរសវ័យក្មេងម្នាក់នោះ ដោយសារ Janie តែងបង្ហោះរូបស្និទ្ធស្នាលជាមួយនឹងគ្នាច្រើននៅលើបណ្តាញសង្គម៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ គណនីអ៊ីនស្តាក្រាម

អត្ថបទដោយ ៖ បុត្រា