Home កម្សាន្ត បើទោះជារៀបការ...

បើទោះជារៀបការហើយតារាថៃ Margie នៅតែលេងខ្លួន Sexy មិនចាញ់កាលនៅលីវប៉ុន្មានទេ!!!

កាលពីខែធ្លូឆ្នាំ ២០១៧ កន្លងទៅ ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រី Margie ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីមិត្តសិល្បៈនិងភ្ញៀវកិត្តិយសមានមុខមាត់ជាច្រើន។ មិនត្រូវតែប៉ុណ្នោះ Margie ថែមទាំងរៀបចំដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅឯបរទេសថែមទៀតផង។

បើទោះបីជាតារាស្រីរូបនេះបានរៀបការរួចហើយក៏ពិតមែន តែនាងនូវតែស្រលាញ់ការថែរក្សាសុខភាពរាងកាយរបស់ខ្លួនបានយ៉ាងល្អ មិនចាញ់តារាស្រីដទៃឡើយ។​ យ៉ាងណាម៉ិញ ថ្មីៗនេះតែងសង្កេតឃើញតារាសម្តែង​ Margie បង្ហោះរូបថតជាច្រើននៅលើបណ្តាញសង្គមអ៊ិនស្តាក្រាម ។​ មួយរយៈពេលនេះនាងតែងស្លៀកពាក់សម្លៀកបំពាក់ Sexy ជាងមុន ក្រុមអ្នកគាំទ្រខ្លេះនិយាយថា Margie កាន់តែលេងម៉ូតសម្លៀកបំពាក់ជាងកាលដែលនាងមិនទាន់រៀបការទៅទៀត។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ គណនីអ៊ិនស្តាក្រាម

អត្ថបទដោយ៖ បុត្រា