Home កម្សាន្ត តារាសម្ដែង Le...

តារាសម្ដែង Lee Min Ho បង្ហាញម៉ូតសក់ខ្លីមុនពេលចូលបន្ទាយហ្វឹកហ្វឺន !!

តារាសម្ដែង Lee Min Ho នាពេលថ្មីៗនេះបានបង្ហោះនូវរូបថតកាត់សក់ខ្លីប៉ុន្មានសន្លឹកមុនពេលដែលចូលបន្ទាយហ្វឹកហ្វឺន ។ ចាប់ពីថ្ងៃទី ១៥ ខែមីនា តារាសម្ដែង Lee Min Ho នឹងត្រូវបានបញ្ចូនទៅហ្វឹកហ្វឺនមូលដ្ឋានកងទ័ពរយៈពេល ៤ សប្ដាហ៍នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព Nonsan ។ រំលឹកផងដែរថា តារាសម្ដែងរូបនេះបានចាប់ផ្ដើមចូលមប្រើកងទ័ពកាលពីខែ ឧសភា និងបានបំពេញកាតព្វកិច្ចជាមន្ដ្រីបម្រើកិច្ចការសាធារណៈម្នាក់នៅសង្កាត់ការិយាល័យ Gangnam អស់រយៈពេល ១០ ខែ ។

 

នៅថ្ងៃទី ១៥ ខែមីនា តារាសម្ដែង Lee Min Ho បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកនៅលើគណនីអ៊ិនស្ដ្រាក្រាមមុនពេលដែលលោកត្រូវបានគេបញ្ចូនទៅកាន់បន្ទាយហ្វឹកហ្វឺន ។ រូបភាពទាំងនេះ បង្ហាញថាតារាសម្ដែងរូបនេះបានកាត់សក់ខ្លី និងពាក់ម៉ាសទៀតផង ។ បញ្ជាក់ផងដែរថា តារាសម្ដែង Lee Min Ho នឹងបញ្ចប់កាតព្វកិច្ចយោធានៅខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

Lee Min Ho ពេលកាត់សក់ខ្លី

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ soompi

អត្ថបទដោយ៖ សុខអីុម