Home កម្សាន្ត អូហូ! ការពិតល...

អូហូ! ការពិតលោក ណុប បាយ៉ារិទ្ធ រៀបចំខ្លួនយប់មិញហ្នឹង គឺដូចតារាភាពយន្តរឿង«ជីវិតផ្សងព្រេង»កំឡុងទស្សវត្ស៦០-៧០តាស!(មានវីដេអូ)

កាលពីយប់មិញនេះកម្មវិធីលំដាប់ពិភពលោក Cambodian idol រដូវកាលទី៣ បានបង្កើតនូវវិញ្ញាសារ ប្រកួតបទចម្រៀងក្នុងខ្សែរភាពយន្ត និង ចម្រៀងទាក់ទងនឺងខ្សែរជីវិតពិតក្នុងកំឡុងទស្សវត្សទី៦០-៧០ ហើយក្នុងនោះគេឃើញគណៈកម្មការទាំងបួនរូប បានតុបតែងខ្លួនដូចតារាភាពយន្តនៅក្នុងសម័យកាលនោះអញ្ចឹង។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ ការតុបតែងខ្លួនរបស់លោក ណុប បាយ៉ារិទ្ធ កាលពីយប់មិញនេះ គឺដូចគ្នាទៅនឹងកំពូលតារាភាពយន្តដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ជា យុទ្ធថន ដែលដកស្រង់ពីខ្សែភាពយន្តរឿង «ជីវិតផ្សងព្រេង» មើលទៅលោកពិតជាស្រស់សង្ហារដូចតារាភាពយន្តពីមុនអញ្ចឹង។

ក្នុងនោះផងដែរលោក ណុប បាយ៉ារិទ្ធ ក៏បានបញ្ចេញអារម្មណ៍ក្តុកក្ដួលរបស់ខ្លួន នៅក្នុងបណ្ដាញសង្គមផ្ទាល់ផងដែរ ដោយក្នុងនោះលោកបានរៀបរាប់យ៉ាងវែងអន្លាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តនិងមានកិតិ្តយសខ្លាំងណាស់ ដែលCambodian idol រដូវកាលទី៣ សប្តាហ៍ទី៦ បានបង្កើតនូវវិញ្ញាសារ ប្រគួតបទចម្រៀងក្នុងខ្សែរភាពយន្ត និង ចម្រៀងទាក់ទងនិងខ្សែរជីវិតពិតក្នុងកំឡុងទស្សវត៍ទី៦០-៧០ ។ ខ្ញុំមិនដែលធ្លាប់គិតស្រម៉ៃថានិងមានឱកាសបានស្លៀកសំលៀកបំពាក់ដូចកំពូលតារាភាពយន្តដ៍ល្បីប្រចាំប្រទេសកម្ពុជាគឺលោកជាយុទ្ធថន ដែលដកស្រង់ពីក្នងខ្សែរភាពយន្តរឿងជីវិតផ្សងព្រេង ដែលមានការចូលរួមសម្តែងដោយកំពូលតារាភាពយន្តខ្មែរ២រូប គឺរូបលោកផ្ទាល់និង អ្នកគ្រូឌី សាវ៉េត ព្រមទាំងតារាភាពយន្តល្បីឈ្មោះរបស់ប្រទេសថៃ២រូប គឺលោកសម្បត្តិ មេធានី និង លោកស្រី អារ៉ាន់យ៉ា ណាមវង្ស ។
រឿងដែលពិសេសនិងគួរអោយរំភើបមួយទៀតគឺមានឱកាសបានជួបដោយផ្ទាល់នូវវត្តមាន អ្នកគ្រូ វិរៈតារា តារាភាពយន្តជើងចាស់ដ៍ល្បីល្បាញ បានចូលរួមជាកិត្តិយស និងជួយចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនសម្រាប់កម្មវិធី 🙏🏻🙏🏻🙏🏻អរគុណCambodian idolរដូវកាលទី៣ សប្តាហ៍ទី៦ ដែលបាននាំអារម្មណ៍ខ្ញុំ និងបេក្ខជន បេក្ខនារី ពិសេសទស្សនិកជន គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ អោយវិលទៅកាន់អតីតកាល៍ស្រស់បំព្រង ពិសេសពុកម៉ែបងប្អូនដែលធ្លាប់ឆ្លងកាត់នៅសម័យនោះ ប្រាកដ្តជានឹកឃើញម្តងទៀតនូវអនុស្សាវរីយ៍គ្រប់រសជាតិនៃភាពយុវវ័យរបស់គាត់នាសម័យនោះ ។ហាក់ដូចជាកាលយល់សប្តិ តែគឺជាការពិត អនុស្សាវរីយ៍ចាស់ក្នុងបេះដូងថ្មី😊ហើយតាមរយៈកម្មវិធីក៍សូមឧទ្ទិសដល់ស្នាដៃ ម្ចាស់កវីនិពន្ធខ្មែរដ៍ល្បីល្បាញគ្រប់រូប អ្នកនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ក្រុមតន្ត្រី កំពូលអធិរាជសម្លេងមាស និងរាជនីសម្លេងមាសគ្រប់រូប ម្ចាស់វណ្ណកម្ម តារាភាពយន្តជើងចាស់ដ៍ល្បីល្បាញ ដែលបានចែកឋានទៅ ដោយបន្សល់នូវកេរ្ត៍មរតកសិល្បៈដ៍មានតម្លៃ សម្រាប់ទុកជូនកូនចៅជំនាន់ក្រោយអោយបានត្រងត្រាប់រៀនសូត្រតាម និងសូមបួងសួងដល់ដួងព្រលឹងលោកគ្រប់រូបបានបដិសណ្ឋិក្នុងឋានស្រប់សុខ ហើយផ្តើមកំណើតជាថ្មីក្នុងដែនដីមាតុភូមិដ៍បវររបស់យើងជាថ្មី ដើម្បីរួមចំណែកបន្តរមរតកសិល្បៈគ្រប់ទំរង់ គ្រប់បែបបទជាមួយកូនខ្មែរជំនាន់ក្រោយបន្តរពីមួយជំនាន់ទៅមួយជំនាន់ដោយភាពរុងរឿង 🙏🏻🙏🏻»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ

អត្ថបទដោយ៖សីុវលី