Home កម្សាន្ត មិននឹកស្មានសោ...

មិននឹកស្មានសោះ លី វ៉ាហេទ ហ៊ានធ្វើបែបនេះដាក់ សុខ សោម៉ាវត្តី!!!

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី ដែលសព្វថ្ងៃនេះអ្នកនាង កំពុងតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងកីឡាបាត់ទាត់រូបសង្ហាលោក លី វ៉ាហេទ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោក លី វ៉ាហេទ ត្រូវធ្វើដំណើរចេញទៅប្រកួតបាល់ទាត់នៅឯប្រទេសសិង្ហបុរី ដែលក្នុងនោះគេក៏សង្កេតឃើញម្ចាស់ចិត្តអ្នកនាង សុខ សោម៉ាវត្តី បានចំណាយពេលវេលារបស់ខ្លួនដើម្បីទៅផ្ដល់កម្លាំងចិត្តអោយលោកនៅទីនោះផងដែរ។

អ្វីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ ពេលដែលអ្នកទាំងពីរជិះយន្តហោះ ត្រឡប់មកប្រទេសកម្ពុជាវិញ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារប្រាប់អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ពេលដែលនាងឈឺចង្កេះ លោក លី វ៉ាហេទ តែងតែអោយនាង គេងនៅលើភ្លៅរបស់លោក យ៉ាងយកចិត្តទុកដាក់តែម្ដង។

គួរបញ្ជាក់ផងដែរថា ការព្រួយបារម្ភ និងភាពយកចិត្តទុកដាក់រវាងគ្នាទៅវិញទៅមក របស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ កាន់តែធ្វើអោយមហាជនជាច្រើន គិតថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាមែនហើយ ព្រោះមើលសកម្មភាពរបស់អ្នកទាំងពីរសព្វថ្ងៃគឺមែនគ្រាន់តែជាមិត្តភាពនោះទេ៕ ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងមិុចដែរចំពោះអ្នកទាំងពីរ?

រូបភាព សុខ សោម៉ាវត្តី គេងនៅលើភ្លៅរបស់លោក លី វ៉ាហេទ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី

អត្ថបទដោយ៖សីុវលី