Home កម្សាន្ត សីុន យូប៊ីន ល...

សីុន យូប៊ីន លេងមួយឈុតនេះចេញសាច់ឡើងទ្រលុកទ្រលន់ធ្វើអោយ ខាត់ វៃហាំង តាមមើលថែស្អិត!!!(មានរូបច្រើន)

1747

តារាសម្ដែងស្រីរូបស្រស់កញ្ញា សីុន យូប៊ីន បន្ទាប់ពីសម្ដែងរឿងអស់រយៈពេលជាច្រើនមក ប្រជាប្រិយភាពរបស់នាង ហាក់បីដូចជាកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៀតមួយថ្ងៃ ជាហេតុធ្វើអោយទីផ្សារសិល្បៈរបស់នាង ក៏រិតកើនឡើងខ្លាំងផងដែរ។

យ៉ាងណាមិញគេក៏សង្កេតឃើញដៃគូ ដែលតែងតែសម្ដែងរឿងជាមួយនឹងនាង ជាញឹកញាប់នោះគឺលោក ខាត់ វៃហាំង ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ហើយក៏ជាដៃគូសម្ដែងដ៏សក្ដិសមគ្នាបំផុតជាមួយនឹងកញ្ញា សិុន យូប៊ីន រហូតដល់មហាជនជាច្រើនចង់អោយអ្នកទាំងពីរក្លាយជាគូស្នេហ៍នៅខាងក្រៅទៀតផង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្នាតធំរឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» គេក៏សង្កេតឃើញលោក ខាត់ វៃហាំង និងកញ្ញា សីុន យូប៊ីន បណ្ដើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីនោះ ធ្វើអោយអ្នកគាំទ្រមើលសម្រស់អ្នកទាំងពីរឡើងភ្លឹកតែម្ដង។

មិនត្រឹមតែប៉ុនណោះគេសង្កេតឃើញ ការតុបតែងខ្លួនរបស់កញ្ញា សីុន យូប៊ីន ជាមួយនឹងរ៉ូបខ្លីវាល បញ្ចេញសាច់ដ៏ទ្រលុកទ្រលុន ធ្វើអោយលោក ខាត់ វៃហាំង ដែលជាដៃគូសិល្បៈជាមួយតាមមើលថែ យ៉ាងយកចិត្តទុកដាក់តែម្ដង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា សីុន យូប៊ីន

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX