Home កម្សាន្ត តារាហុងកុង ៣ ដួងនេះនឹងវិលត្រឡប់មកសម្ដែងជុំគ្នាជាថ្មីក្នុងរឿងដែលល្បីជាង ២០ ឆ្នាំមុន !!

តារាហុងកុង ៣ ដួងនេះនឹងវិលត្រឡប់មកសម្ដែងជុំគ្នាជាថ្មីក្នុងរឿងដែលល្បីជាង ២០ ឆ្នាំមុន !!

រឿងភាគបុរាណថ្មីនៃផលិតកម្មរបស់ Louis Koo (One Cool Film) ដែលគ្រោងនឹងចាប់ដំណើរការនាពេលឆាប់ៗនេះ ហើយកាន់តែពិសេសនោះគឺចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួងទៀតផង ។

រឿងភាគថ្មីនេះគឺជារឿងឆ្លងភពដែលមានចំណងជើងថា ” Back to the Past ” ដែលយកលំនាំតាមរឿងដើមរបស់ទូរទស្សន៍ TVB កាលពីឆ្នាំ ២០០១ គឺរឿង “A Step Into The Past ” ដែលតួសម្ដែងជំនាន់ទី ១ គឺ Louis Koo ហើយក៏នឹងវិលមកវិញសារជាថ្មីដោយសហការជាមួយនឹងតារាស្រី Jessica Hsuan និងតារាប្រុស Raymond Lam ។

រឿង “A Step Into The Past” ដកស្រង់ចេញពីរឿងប្រលោមលោក “The Chronicles of Finding Qin” និពន្ធដោយ Huang Yi ។ សាច់រឿងនេះនិយាយអំពីប៉ូលីសហុងកុងម្នាក់ដែលមានឈ្មោះថា Hong Siu-Lung (សម្ដែងដោយលោក Louis Koo) ដែលមានបានជួបរឿងដោយចៃដន្យឆ្លងភពទៅកាលពីពេល ២០០០ ឆ្នាំមុនហើយបានជួបជាមួយនឹងស្ដេច Ying Zheng (សម្ដែងដោយលោក Raymond Lam) ។ លោកបានជួបជាមួយនឹង Wu Ting Fong (សម្ដែងដោយតារាស្រី Jessica Hsuan) គឺជានារីដែល Siu Lung ស្រឡាញ់ ហើយពួកគេបានជួបប្រទះនូវរឿងរ៉ាវប្លែកៗ និងឧបសគ្គជាច្រើនរាប់មិនអស់ ។

ដោយឡែក ចំពោះតួអង្គផ្សេងៗទៀតមិនទាន់បានបង្ហាញនៅឡើយនោះទេ ប៉ុន្តែមានពាក្យលេចលឺមកថា រឿងនេះអាចចូលរួមសម្ដែងដោយ Kwong Wa, Sonija Kwok ឬ Michelle Saram ។ យោងទៅតាមព័ត៌មានខ្លះទៀតបានលើកឡើងថា រឿងភាគដដែលនេះនឹងចាប់ផ្ដើមថតនៅចុងឆ្នាំនេះ ហើយវានឹងត្រូវសម្រឹតសម្រាំងពិសេសបំផុតទាំងទាំងបច្ចេកទេសថត និងតួសម្ដែង ៕

Louis Koo
Raymond Lam
Jessica Hsuan

អត្ថបទពាក់ព័ន្ធ៖​

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម