Home កម្សាន្ត ពាក្យបណ្ដឹងរប...

ពាក្យបណ្ដឹងរបស់តារាប្រុស Tao និងផលិតកម្ម SM Entertainment ពេលនេះបានលទ្ធផលហើយ !!

អតីតសមាជិកក្រុម EXO តារាចិន Tao បានមានរឿងក្ដីជាមួយនឹងផលិតកម្ម SM Entertainment ហើយពេលនេះលទ្ធផលបានសម្រេចជាលើកចុងក្រោយបានបញ្ចប់ជាផ្លូវការ ហើយ ។

ផលិតកម្ម SM បានបង្ហើបថា « នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ តុលាការជាន់ខ្ពស់បានលើកករណីបណ្ដឹងតវារវាង Tao និងផលិតកម្ម SM ទាក់ទងនឹងរឿងរ៉ាវកុងត្រា ហើយនៅក្នុងអង្គជំនំជម្រះ តុលាការបានច្រានចោលការប្ដឹងរបស់ភាគី Tao » ។

ផលិតកម្មបានបន្តទៀតថា « ដូចនេះតាមរយៈលទ្ធផលតុលាការកំពូលបានប្រកាសថាកិច្ចសន្យារវាង SM និង Tao គឺនៅមានសុពលភាព ។ ចំពោះករណីដែល Tao បានទទូចថាកុងត្រាអស់សពុលភាព និងមានបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវផ្សេងៗទៀតនោះត្រូវបានច្រានចោលកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ ហើយការវិនិច្ឆ័យនៅខែតុលា ហើយរឿងជំនំជម្រះលើកចុងក្រោយជាមួយតុលាការកំពូល ដើម្បីបិទសំណុំរឿង ។ យ៉ាងណាមិញ ចំពោះការប្រកាសនេះបញ្ជាក់ថា ផលិតកម្ម SM Entertainment និង Tao គឺនៅមានសុពលភាពហើយត្រូវតែគោរពតាម » ។

បើទោះជាយ៉ាងណាក៏ដោយ ផលិតកម្ម SM បានបន្ថែមទៀតថា ខ្លួនស្វាគមន៍ជានិច្ចរាល់ការចរចាណាមួយ ពិសេសនោះគឺទាក់ទងចំពោះការកាត់ក្ដី ។ បញ្ជាក់ផងដែរថា Tao បានចូលជាសមាជិកក្រុម EXO នៅឆ្នាំ ២០១២ ហើយចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ៕

ក្រុម EXO

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ sbs

អត្ថបទដោយ៖ សុខអីុម