Home កម្សាន្ត ធានាថាត្រូវចិ...

ធានាថាត្រូវចិត្តគ្រប់គ្នាហ្មង! ជី ដេវីត និង ពេទ បូព្រឹក្ស ចេញបទថ្មីច្រៀងពីប្រពៃណីខ្មែរ!(មានវីដេអូ)

221

នៅមុននេះបន្ដិច ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានចេញបទចម្រៀងថ្មីមួយដែលជាការបកស្រាយដោយតារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដេវីត និងតារាចម្រៀងស្រីរូបស្រស់កញ្ញា ទេព បូព្រឹក្ស ដែលបទថ្មីនោះមានចំណងជើងថា«ឆ្នាំថ្មីសុំម៉ាប្លែក»។

ពិតណាស់តាមរយៈបទថ្មីរបស់ថ្មីរបស់តារាចម្រៀងប្រុសស្អាតស្រីស្រស់ទាំងពីររូបខាងលើនោះ ត្រូវបានមហាជនបញ្ចេញមតិពេញចិត្តស្តូកតែម្ដង ព្រោះបទភ្លេចថ្មី​ ស្ដាប់ទៅប្លែកអារម្មណ៍ និងពិសេសនោះគឺមានលាយចង្វាក់សារ៉ាវ៉ាន់ អមជាមួយនឹងអត្ថន័យរៀបរាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានការរិះគន់ពីសំណាក់មហាជនមួយចំនួន ថាចេញបទប្រភេទបែកស្លុយច្រើនពេក ដែលជាហេតុធ្វើអោយតារាចម្រៀងពីររូបនេះ ខិតខំបង្កើតបទភ្លេងថ្មី និងអត្ថន័យពិរោះ ទាក់ទងនិងប្រពៃណីខ្មែរយើងដូចនេះ៕ តោះកុំអោយខាតពេលយូរទៅទស្សនាវីដេអូច្រៀងខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី