Home សុខភាព នឹងសម្រស់ ស្បែកខ្មៅស្រអ...

ស្បែកខ្មៅស្រអាប់មិនមានសំណើម តោះមកស្ដារសភាពស្បែកឲភ្លឺរលោងស្រស់ថ្លាដោយអនុវត្តន៍រូបមន្ដខាងក្រោមទាំងនេះ….

222

ស្បែកសភ្លឺរលោងមានសភាពស្រស់ស្អាត ជាទីប្រាថ្នាចង់បានសម្រាប់មិត្តនារីគ្រប់រូប ប៉ុន្ដែដោយសារកត្ដាធម្មជាតិអាសធាតុក្ដៅត្រជាក់បូករួមនិងការប្រើផលិតផលខុសបានបណ្ដាលឲសភាពស្បែករបស់មិត្តនារីមួយចំនួនមានភាពខ្មៅស្រអាប់មិនមែនសំណើមថែមបណ្ដាលឲមានជាជាំឬអាចម៍រុយផ្សេងៗកើតឡើង។ ខាងក្រោមនេះជារូបមន្ដបែបធម្មជាតិដែលអ្នកអាចសាកល្បងធ្វើនូវផ្ទះដោយខ្លួនឯងបាន មិនប៉ះពាល់សុខភាពស្បែកថែមទាំងជួយឲមុខអ្នករឹតសភ្លឺរលោងបន្ដិចម្ដងៗស្ដារសភាពស្បែកឲស្រស់ស្អាតឡើងវិញ។

-ទឹកឃ្មុំក្រូចឆ្មារ៖ រូបមន្ដនេះសាកសមបំផុតសម្រាប់ស្បែកខ្មៅស្រអាប់មិនរលោង។ ដោយយកទឹកឃ្មុំមួយស្លាបព្រាកាហ្វេផ្សំជាមួយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេកូរចូលគ្នា ហើយយកមកលាបលើមុខទុកចោលប្រមាណ២០ទៅ៣០នាទីរួចលាងសំអាចចេញ។ វានឹងជួយឲស្បែកមុខអ្នកសភ្លឺថ្លាពីខាងក្នុងហើយរលោងស្អាតទៀតផង។

-ទឹកឃ្មុំទឹកដោះគោឆៅត្រសក់៖ រូបមន្ដនេះសាកសមសម្រាប់ស្បែកស្ងួតប្រះគ្មានជាតិសំណើម។ ដោយយកទឹកឃ្មុំមួយស្លាបព្រា ទឹកដោះគោឆៅមួយស្លាបព្រា ផ្សំនឹងត្រសក់កិនរួច២ស្លាបព្រាកូរចូលគ្នាឲសព្វ រួចយកមកបំពោកលើមុខទុកចោល៣០នាទីសឹមលាងចេញ។

-ទឹកឃ្មុំល្មៀត៖ រូបមន្ដនេះនឹងជួយឲមុខអ្នកមានសំណើមសភ្លឺរលោង។ ដោយយកម្សៅរល្មៀតមួយស្លាបព្រាកាហ្វេលាយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេកូរបញ្ចូលគ្នាឲខាប់ រួចយកមកលាបពេញផ្ទៃមុខទុក១៥នាទីសឹមលាងចេញ។

-ទឹកឃ្មុំចេក៖ ត្រូវការឃ្មុំមួយស្លាបព្រា ចេកកន្លះផ្លែដែលកិនម៉ត់កូរបញ្ចូលគ្នាជាសាច់ល្បាយខាប់យកមកបំពោកពេញផ្ទៃមុខទុកចោល២០នាទីរួចលាងចេញ។

  អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ ស្រីល័ក្ខ