Home កម្សាន្ត ស្វីតកប់! ទីប...

ស្វីតកប់! ទីបំផុត នីកូ និង ពេជ្រ សូលីកា ឡើងឆាកច្រៀងជាមួយគ្នាហើយផ្ហែមល្ហែមណាស់!(មានវីដេអូ)

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្ដាប់ហើយបទ«លាក់បាំង» ដែលបកស្រាយដោយតារាចម្រៀងប្រុសស្អាតស្រីស្អាតលោក នីកូ និងកញ្ញា ពេជ្រ សូលីកា ហើយក៏កំពុងពេញនិយមយ៉ាងខ្លាំងសំរាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះផងដែរ។

យ៉ាងណាមិញកាលពីថ្មីៗនេះលោក នីកូ និងកញ្ញា ពេជ្រ សូលីកា បានដឹកដៃគ្នា ឡើងឆាកច្រៀង និងសម្ដែងជាមួយគ្នា ធ្វើអោយអ្នកគាំទ្រជាច្រើន ពេញចិត្តស្ដូក និងបានពោលពាក្យសរសើរដ៏ដៃគូចម្រៀងមួយនេះ ថាសក្ដិសមគ្នាទៀតផង។ មិនត្រឹមតែប៉ុនណោះឡើងឆាកលើកនេះ អ្នកទាំងពីរបានបញ្ចេញភាពផ្អែមល្ហែមជាមួយនឹងគ្នា ធ្វើអោយអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលកញ្ញា ពេជ្រ សូលីកា ឡើងឆាកច្រៀងបទ«លាក់បាំង»​ ជាមួយនឹងលោក នីកូ៕ តោះចង់ដឹងកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖Youtube

អត្ថបទដោយ៖សីុវលី