ថ្មីៗនេះក្រុមអ្នកលេងអ៊ីនធឺណេតជាច្រើនក្នុងប្រទេសថៃទទូចចង់ឲ្យតារាសម្តែងថៃ Pope Thanawat និង Kimmy Kimberley ចាប់ដៃគ្នាសម្តែងក្នុងរឿងភាគថ្មី។
ទាក់ទិន្នជាមួយរឿងនេះ តារាសម្តែងស្រី Kimberley បានឲ្យដឹងថានាងមិនជំទាស់រឿងនេះទេ វាអាស្រ័យលើកាលវិភាគការងាររបស់នាង និងខាងអ្នកដឹកនាំរឿង តើគេចង់ជ្រើសយកអ្នកទាំងពីឬយ៉ាងណា? កញ្ញាបន្តទៀតថា ” ខ្ញុំនិងលោក Pope ធ្លាប់ធ្វើការជាមួយគ្នាស្រាប់ បើគ្រាន់តែចាប់ដៃគូសម្តែងវាមិនជាអ្វីនោះទេ “។
គួបញ្ចាក់ផងដែររឿងភាគថ្មីរបស់តារាសម្តែងថៃ Kimberley ដែលមានចំណងជើងថា ” Dung Duang Hareutai ” ថតរួចរាល់បាន ១០ ភាគហើយ ចំណែករឿង ” Thong Aek Mor Yah Tah Chalong ” ទើបតែបញ្ចាប់បាន ៣ ភាគ មួយរយៈនេះនាងពិតជារវល់នឹងការងារមែន៕
អត្ថបទពាក់ព័ន្ធ ៖
- កប់! តម្លៃខ្លួនស្តង់ដាររបស់ Kimberley ត្រឹមតែ ១ ម៉ោងសោះរកបានច្រើនដល់ម្លឹង !!! ( មានវីដេអូ )
- តារាថៃ២ដួងលោក Boy Pakorn និងលោក Pope Thanawat មានរឿងអាស្រូវល្បីយ៉ាងខ្លាំង!
ប្រភព ៖ ThaiStarNews
អត្ថបទដោយ ៖ បុត្រា