Home កម្សាន្ត ប្លែកអារម្មណ៍...

ប្លែកអារម្មណ៍ទៀតហើយ! «បាយឡុកបាយឡ» បទថ្មីរបស់ នីកូ ទើបចេញឡូយខ្លាំងណាស់!(មានវីដេអូ)

296

ពិតណាស់នៅមុននេះបន្ដិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីមួយ បកស្រាយដោយតារាចម្រៀងប្រុសស្អាតលោក នីកូ ដែលបទថ្មីនេះបានចំណងជើងថា««បាយឡុកបាយឡ»។

តាមរយៈបទចម្រៀងថ្មីរបស់លោក នីកូ ដែលទើបតែចេញនេះ ពិតជាធ្វើអោយអ្នកគាំទ្រ ជាច្រើនចាប់អារម្មណ៍ខ្លាំងមែន មិនថាចំណងជើង ឬក៏សាច់ភ្លេចនោះទេ ស្ដាប់មើលទៅពិតជាប្លែកខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះក្នុង MV បទថ្មីនេះ មានការចូលរួមសម្ដែងពីតារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បទ «បាយឡុកបាយឡ»​ នេះគឺជាបទញ៉ាក់កន្ទ្រាក់អារម្មណ៍ទី២ហើយរបស់លោក នីកូ បន្ទាប់ពីលោកឈ្លានជើងចូលផលិតកម្មរស្មីហង្សមាស ហើយក៏សង្ឃឹងថានឹងទទួលបានការគាំទ្រខ្លាំង ដូចជាបទ«ចូកមួយ» ដែលទើបតែចេញថ្មីៗកន្លងទៅនេះផងដែរ៕ តោះចង់ដឹងថាបទថ្មីនេះ ពិរោះនិងកន្ទ្រាក់អារម្មណ៍ប៉ុនណា សូមទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX