Home កម្សាន្ត សាហាវដ៏ហើយ! ក...

សាហាវដ៏ហើយ! ក្រោយរៀបការរួចភរិយា នាយចយ ប្រច័ណ្ឌខ្លាំងណាស់ រហូតហ៊ាននិយាយបែបនេះ ក្នុងហ្វេសប៊ុកទៀតផង!

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីចុងខែ កុម្ភៈ កន្លងទៅនេះ តារាកំប្លែងល្បីឈ្មោះនាយ ចយ បានសំរេចបំណងប្រាថ្នារបស់ខ្លួន ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍ដ៏ស្រស់សោភាមួយរូប ធ្វើអោយមហាជនជាច្រើន ច្រណែននឹងនាយយ៉ាងខ្លាំង។

យ៉ាងណាមិញក្រោយពីរៀបអាពាហ៍ពិពាហ៍រួចហើយ នាយចយ និងភរិយា ក៏បាននាំគ្នាទៅក្រេបទឹកឃ្មុំនៅឯមាត់សមុទ្រ ដែលបង្ហាញពីភាពស្និតស្នាល ការផ្អែមល្ហែមរវាងគ្នា និងជាពិសេសគឺបង្ហាញក្ដីស្រឡាញ់ចំពោះគ្នា យ៉ាងជ្រាលជ្រៅអោយមហាជនបានឃើញទៀតផង។

ជាក់ស្ដែងសូម្បីតែនៅក្នុងបណ្ដាញសង្គម ក៏ភរិយា នាយចយ បានបង្ហាញការស្រលាញ់ និងការប្រច័ណ្ឌចំពោះប្ដីយ៉ាងខ្លាំងផងដែរ ព្រោះគ្រាន់តែនាងបាន​ឃើញ ព័ត៍មាននារីដណ្ដើមប្ដីគេភ្លាម នាងក៏បានស៊ែរនិងនិយាយនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖

«មេីលអោយហេីយទៅ .កុំចេះតែហ៊ាន .បេីប៉ះខ្ញុំវិញណាតាហ៊ានប៉ះប្តីខ្ញុំខ្ញុំធ្វេីលេីសនឹងទៀត បេីអ្នកឯងមិនស្លាប់ ក៏ពិការដែរ.😡🔫🔫💣💣🔪🔪»៕ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពនិងសារដែលភរិយា នាយចយ ស៊ែរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់ភរិយានាយ ចយ

អត្ថបទដោយ៖សីុវលី