Home កម្សាន្ត តារាសម្ដែង Ki...

តារាសម្ដែង Kim Bum កំពុងតែភ្ជាប់ចំណងស្នេហ៍ជាមួយនឹងតារាស្រី Oh Yeon Seo !!

165

នៅថ្ងៃទី ២៩ ខែមីនា តារាសម្ដែង Kim Bum និងតារាស្រី Oh Yeon Seo បានធ្វើឲ្យព័ត៌មានទាំងក្នុង និងក្រៅប្រទេសចុះផ្សាយពីទំនាក់ទំនងស្នេហារបស់ពួកគេ ។

ផលិតកម្មរបស់តារាប្រុស Kim Bum និងតារាស្រី Oh Yeon seo បានចេញសេចក្ដីប្រកាសទទួលស្គាល់ពីទំាក់ទំនងស្នេហារបស់តារា ២ ដួងនេះបន្ទាប់ពីលឺដំណឹងភ្លាមៗ ។ តាមសេចក្ដីរាយ៍ការណ៍បានឲ្យដឹងថា តារាប្រុសវ័យ ២៩ ឆ្នាំ Kim Bum និងតារាស្រី​វ័យ ៣០ ឆ្នាំ Oh Yeon Seo ចាប់ផ្ដើមមានភាពសិទ្ធស្នាលពីគ្នា បន្ទាប់ពីមានការជួបជុំគ្នាមួយ ហើយនៅពេលដែលអ្នកទាំងពីរបាននិយាយគ្នាលេងយូរៗទៅ អារម្មណ៍ស្នេហាក៏កើតមានរៀងខ្លួន ។

ភ្នាក់ងាររបស់ផលិតកម្ម Celltrion Entertainment និងផលិតកម្ម Starship Entertainment បានប្រកាសថាទំនាក់ទំនងស្នេហារបស់ Kim Bum និង Oh Yeon Seo ទើបតែចាប់ផ្ដើមថ្មីៗនេះទេ ប៉ុន្តែពួកគេយល់ចិត្តគ្នាណាស់ ៕

ប្រភព៖ soompi

អត្ថបទដោយ៖ សុខអីុម