Home កម្សាន្ត តារាចម្រៀង J-...

តារាចម្រៀង J-Hope និង Jimin ទម្លាយលក្ខណៈពិតរបស់សមាជិកក្រុម BTS នីមួយៗ !!

តារាចម្រៀង J-Hope និង Jimin សមាជិកក្រុម BTS បាននិយាយពីលក្ខណៈសម្បត្តិពិតប្រាកដរបស់សមាជិកនីមួយៗ នៅពេលធ្វើបទសម្ភាសន៍មួយជាមួយនឹងទស្សន៍ជប៉ុន Exile ។

តោះ ! ចង់ដឹងថាតារា ២ ដួងនេះនិយាយអ្វីខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១. J-Hope និយាយពីលក្ខណៈសម្បត្តិរបស់  Jimin

Jimin ពិតជាស្រស់សង្ហារគួរឲ្យស្រឡាញ់ ក្នុងន័យម្យ៉ាងទៀត Jimin បានកើតមកមានលក្ខណៈគួរឲ្យស្រឡាញ់ដូច្នេះ ឬក៏គាត់មានអាយុក្មេងជាងខ្ញុំ ប៉ុន្តែពេលខ្លះមានចរិកបងខ្ញុំ ។ ដូច្នេះខ្ញុំគិតថានេះគឺជាលក្ខណៈទាក់ទាញរបស់គាត់ ។

២. Jimin និយាយពីលក្ខណៈសម្បត្តិរបស់ J-Hope

ចំណុចពីរដែលនិយាយពីលក្ខណៈ J-Hope គឺទី ១ នោះប្រសិនបើមាននរណាម្នាក់ដែលជាសមាជិកក្នុងក្រុមមិនសប្បាយចិត្តតារាចម្រៀង J-Hope នឹងបារម្ភពីអ្នកនោះជាខ្លាំង ។ ទី ២ គឺ J-Hope ចូលចិត្តការច្រៀង និងរាំខ្លាំងមែនទែន ។

៣. J-Hope និយាយពីលក្ខណៈសម្បត្តិរបស់ RM

តារាចម្រៀង RM គឺជាមេក្រុម BTS ហើយតារាចម្រៀងរូបនេះគឺជាអ្នកមានទំនួលខុសត្រូវខ្ពស់សម្រាប់ក្រុមទាំងមូល ជាពិសេសនោះគឺ RM បានគិតយ៉ាងដិតដល់មុនពេលធ្វើអ្វីមួយ ។

៤. Jimin និយាយពីលក្ខណៈសម្បត្តិរបស់ Jin

តារាចម្រៀង Jin គឺជាសមាជិកដែលមានអាយុច្រើនជាងគេនៅក្នុងក្រុម ដូច្នេះហើយបានជាតារារូបនេះតែងតែមើលថែសមាជិកក្រុមគ្រប់គ្នាបានយ៉ាងល្អ ។ ចរិតរបស់ Jin​ មិនខុសពី J-Hope ប៉ុន្មានទេគឺបើមាននរណាម្នាកនៅក្នុងក្រុមកើតទុក្ខ គឺសមាជិកក្រុមរូបនេះតែងតែមើលថែយ៉ាងល្អ ។

៥. J-Hope និយាយពីលក្ខណៈសម្បត្តិរបស់ Suga

តារាចម្រៀង Suga មានទេពកោសល្យច្រើនណាស់ ដូចនេះហើយ Suga ជួយការងារក្រុមបានច្រើន ។ បើមើលមួយភ្លែតគាត់ដូចជាមនុស្សម្នាក់ស្ងៀមស្ងាត់បន្ដិច ប៉ុន្តែគាត់ជាមនុស្សគិតច្រើន និងធ្វើកិច្ចការច្រើន ។

៦. Jimin និងយាយពីលក្ខណៈសម្បត្តិរបស់ V

តារាចម្រៀង V គឺជាមនុស្សដែលរពឹសម្នាក់ ប៉ុន្តែក្រសែភ្នែកតារាប្រុសរូបនេះពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

៧. Jimin និយាយពីលក្ខណៈសម្បត្តិរបស់ Jungkook

តារាចម្រៀង Jungkook គឺជាប្អូនពៅរបស់គ្រប់គ្នា ហើយតារាប្រុសរូបនេះពូកែខាងកីឡាកាស គឺលើកមនុស្សតែម្ដង ប៉ុន្ដែគាត់ពិតជាសង្ហារគួរឲ្យស្រឡាញ់ណាស់ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម