Home កម្សាន្ត ធ្លាប់ឃើញឬនៅ? រូបកាលពីសម័យតួឯកស្រីនាង Taew នៅក្មេងៗ ពេលនេះវ័យ២៩ហើយនៅតែស្អាត ចុះពីតូចវិញ?

ធ្លាប់ឃើញឬនៅ? រូបកាលពីសម័យតួឯកស្រីនាង Taew នៅក្មេងៗ ពេលនេះវ័យ២៩ហើយនៅតែស្អាត ចុះពីតូចវិញ?

បើកបង្ហាញរូបភាពកម្រៗដែលសុទ្ធសឹងតែជារូបកាលពីកុមារភាពនិងមុនពេលចូលមកប្រឡូកក្នុងវិថីសិល្បះរបស់តារាសម្ដែងស្រីវ័យក្មេងមុខស្រទន់របស់ថៃនិងត្រូវបានអ្នកទស្សនាជាច្រើនបានស្គាល់រូបនាងថាជាតួឯកស្រីនៅក្នុងរឿងរាជនីនាគនាង Taew Natapohn Tameeruks តើកាលពីតូចនាងមានមុខស្អាតផូរផង់ដូចពេលនេះដែរឬយ៉ាងណា?​

តារាសម្ដែងស្រីថៃនាង Taew Natapohn គឺជាអ្នកសម្ដែងស្រីដែលមានតំណែងជាតួឯកស្រីជួរមុខមួយដួងកំពុងមានឈ្មោះបោះសំលេងក្នុងវិថីសិល្បះរបស់ប្រទេសថៃនិងជាតារាស្រីប្រចាំឲទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃផ្ទាល់តែម្ដងទើបគេតែងឃើញរូបនាងសម្ដែងក្នុងប៉ុស្ដិ៍ទូរទស្សន៍នេះជាប់ជានិច្ច។ តារាស្រីមានវ័យ២៩ឆ្នាំទៅហើយតែនៅតែមានមុខមាត់ក្មេងខ្ចីស្រស់ស្អាតដួងនេះបានប្រឡូកចូលសិល្បះតាំងពីនៅវ័យជំទង់ៗមកម្លេះ។ ដោយរូបនាងបានផ្ដើមអាជីពក្នុងពិភពការសម្ដែងដំបូងៗពីការល្បីីល្បាញក្នុងបណ្ដាញសង្គមជាណេតអាយដល ព្រោះរូបនាងស្អាតនិងគួរឲស្រលាញ់យ៉ាងនេះតាំងពីកុមារវ័យនៅសិក្សាមកម្លេះហើយថែមទាំងល្បីឈ្មោះជាសិស្សស្រីដែលរៀនពូកែទៀតផង។ ចង់ដឹងថានាងពីតូចស្អាតបែបណានោះ?​ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

-Taew កាលនៅតូច

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ