Home កម្សាន្ត កក្រើកហើយ! បទ...

កក្រើកហើយ! បទថ្មីនាយ ចឺម តាមញ៉ែកញ្ញា អីុវ៉ា ឥឡូវនេះនាងជេឡើងហុយដីតែម្ដងហើយ!(មានវីដេអូ)

កាលពីម្សិលមិញនេះផលិតកម្មសាន់ដេ បានបញ្ចេញបទចម្រៀងថ្មីមួយបទរបស់តារាចម្រៀងស្រីសម្លេងផ្អែមកញ្ញា អីុវ៉ា មានចំណងជើងថា«ជួបញ៉ែ» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ដោយក្នុងនោះមានការចូលរួមសម្ដែងពីតារាវ័យក្មេងល្បីឈ្មោះនាយ​ ចឺម និងលោក បូទី ថែមទៀតផង។

យ៉ាងណាមិញ នៅប៉ុន្មានម៉ោងមុននេះ ផលិតកម្មសាន់ដេបានបញ្ចេញបទចម្រៀងថ្មីមួយទៀត តពីបទ«ជួបញ៉ែ» របស់កញ្ញា អីុវ៉ា ដែលបទថ្មីនោះមានចំណងជើងថា«ជួបជេរ»បកស្រាយដោយនាយ ចឺម និងលោក បូទី ដែលធ្វើអោយកក្រើកនៅក្នុងបណ្ដាញសង្គមតែម្ដង។

តាមរយៈMVថ្មីរប​ស់កញ្ញា អីុវ៉ា នាយចឺម និងលោក បូទី ចំនួនពីរបទខាងលើនោះ បានធ្វើអោយទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងសរសើរទៅលើការសម្ដែងរបស់អ្នកទាំងបីយ៉ាងខ្លាំង មិនត្រឹមតែប៉ុនណោះ នេះក៏ជាលើកទីមួយដែរ ដែលកញ្ញា អីុវ៉ា នាយចឺម និងលោក បូទី ចាប់ដៃច្រៀងសម្ដែងជាមួយនឹងគ្នា៕ តោះចង់ដឹងថាបទថ្មីនោះពិរោះនិងល្អមើលខ្លាំងប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មសាន់ដេ

អត្ថបទដោយ៖សីុវលី