Home កម្សាន្ត លេងមែនទែនហើយ!...

លេងមែនទែនហើយ! ឱក សុគន្ធកញ្ញា ជិះម៉ូតូជាមួយហ្វេនទាំងថ្ងៃក្តៅហែងទៅបុណ្យភូមិម្សិលមិញ!(មានរូបភាព)

768

កំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែលសព្វថ្ងៃនេះ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅប្រទេសកម្ពុជា ពិសេសគឺមិត្តៗយុវវ័យយើងតែម្ដង។

ជាក់ស្ដែងកាលពីម្សិលមិញ តារាចម្រៀងស្រីរូបនេះ បានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយកញ្ញាសុខចិត្តទុកឡានស៊េរីទំនើបរបស់ខ្លួន ងាកមកជិះម៉ូតូជាមួយនឹងហ្វេនរបស់ខ្លួនទាំងមេឃក្ដៅហែងចេញពីកម្មវិធីមួយទៅបុណ្យភូមិ មិនខ្វល់ថាខ្លួនជាតារាចម្រៀងល្បីឈ្មោះនោះឡើយព្រោះតែចង់គោរពពេលវេលារបស់ខ្លួន។

យ៉ាងណាមិញសកម្មភាពបែបនេះ បែរជាធ្វើអោយមហាជនជាច្រើនកោតសរសើរទៅលើតារាចម្រៀងរូបនេះទៅវិញ ថាជាតារាមួយរូបដែលមិនចេញប្រកាន់ខ្លួន និងគោរពពេលវេលាល្អ មិនថាត្រូវជិះម៉ូតូហែលក្ដៅបែបណានោះទេ អោយតែទៅទាន់ពេលវេលារបស់ខ្លួនគឺជាការល្អបំផុត៕

កញ្ញា ឱក សុគន្ធ ជិះម៉ូតូជាមួយហ្វេនទៅបុណ្យភូមិ
កញ្ញា ឱក សុគន្ធ ជិះម៉ូតូជាមួយហ្វេនទៅបុណ្យភូមិ

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី