Home កម្សាន្ត មិននឹកស្មានសោ...

មិននឹកស្មានសោះ! នាង ប្រាក់គន្ធា ច្រៀងបទជាភាសាអង់គ្លេស និងថៃ បានពិរោះខ្លាំងណាស់(មានវីដេអូ)

ប្រប្រិយមិត្តគ្រប់រូបប្រាកដជាបានស្គាល់ហើយ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី Cambodian idol រដូវកាលទី២កញ្ញា នាង ប្រាក់គន្ធា ដែលសព្វថ្ងៃនេះនាងបានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងកំពុងមានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះកញ្ញា បានធ្វើអោយមហាជន ក៏ដូចជាគាំទ្រកញ្ញា ជាច្រើនរូបមានការភ្ញាក់ផ្អើល ដោយបានបញ្ចេញសមត្ថភាពច្រៀងចម្រៀងជាភាសាបរទេស និងភាសាថៃ មានយ៉ាងពិរោះរងំធ្វើអោយគ្រប់គ្នាស្ដាប់ហើយ ចង់ស្ដាប់ទៀតតែម្ដង។

តាមរយៈវីដេអូដែលបានបង្ហោះនោះផងដែរ ត្រូវមហាជនច្រើនកោតសរសើរពីសមត្ថភាពរបស់កញ្ញា នាង ប្រាក់គន្ធា យ៉ាងខ្លាំង នឹងសង្ឃឹមយ៉ាងធំទៀតថា នៅពេលខាងមុខនាង​ ប្រាកដជាក្លាយទៅជាតារាចម្រៀងមួយរូប ដែលមានភាពល្បីល្បាញខ្លាំងទូទាំងប្រទេសកម្ពុជាយើងនេះ៕ ចង់ដឹងកាន់តែច្បាស់នោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី