Home កម្សាន្ត តោះ!មកដឹងពីមូ...

តោះ!មកដឹងពីមូលហេតុដែលតារាស្រី Kimmy Kimberly មិនប្រើពាក្យថា “គូស្នេហ៍” ជាមួយលោក Mark Prin ដែលជាមិត្តប្រុសរបស់នាង!!

តារាសម្ដែងប្រុស លោក Mark Prin និងនាង Kimmy Kimberley ត្រលប់មកវិញជាថ្មីម្តងទៀត បន្ទាប់ពីមានព័ត៌មានបែកបាក់គ្នាកាលពីពេលកន្លងមក។ នៅក្នុងព្រឹត្តិការណ៍មួយ តារាសម្តែងស្រីរូបនេះ បានហៅលោក Mark Prin ថាជាមនុស្សស្និតស្នាលជំនួស “ពាក្យថាមិត្តប្រុស” ទៅវិញ ដែលធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីនាងហៅ លោកបែបនេះ។

នៅថ្ងៃអាទិត្យក្នុងកម្មវិធីទូរទស្សន៍ Tee Tai Krua បានទៅទស្សនាខុនដូរបស់នាងហើយ MC បានសួរនាងអំពីរឿងនេះផងដែរ។ តារាសម្ដែងស្រីរូបនេះ បានសារភាពថា នាងមិនចង់ប្រើពាក្យ “គូស្នេហ៍” នោះទេ ព្រោះនាងខ្លាចនឹងបែកបាក់គ្នា បន្ទាប់ពីនោះទៀត។ ទំនាក់ទំនងរបស់នាងជាមួយ លោក Mark និងស្ដែងយ៉ាងច្បាស់ បើទោះបីនាងមិននិយាយពាក្យនោះក៏ដោយ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖thaistarnews

អត្ថបទដោយ៖ មិថុនា