Home កម្សាន្ត អុញនោះ! លោក ឆ...

អុញនោះ! លោក ឆន សុវណ្ណារាជ បែបមានស្នេហាខ្លាំងហើយមើលទៅ បានជាបង្ហោះសារបែបនេះ!!!

722

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ តារាចម្រៀងរូបសង្ហារក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណារាជ ដែលសព្វថ្ងៃនេះលោកក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់មិត្តៗយុវវ័យយ៉ាងច្រើនក្នុងប្រទេសកម្ពុជា។

តួយ៉ាងបើយើងងាកទៅមើល ពីរឿងរ៉ាវស្នេហារបស់កម្លោះសង្ហាររូបនេះវិញ គឺកន្លងមកអ្នកគាំទ្រតែងតែចង់អោយលោក បានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយនឹងកំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ព្រោះអ្នកទាំងពីរមើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់។

យ៉ាងមិញ រឿងរ៉ាវមួយនេះបានធ្វើអោយអ្នកគាំទ្រទាំងអស់ របស់អ្នកទាំងពីរខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងដំណឹងថា កូនកម្លោះរបស់កញ្ញា ឱក សុគន្ធកញ្ញា មិនមែនជាលោក ឆន សុវណ្ណារាជ។

តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលរឿងនេះស្ងប់ស្ងាត់ទៅមួយរយៈ ស្រាប់តែកាលពីម្សិលមិញនេះលោក ឆន សុវណ្ណារាជ បានផុសសារមួយឃ្លាធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើល ដោយក្នុងនោះលោកបានរៀបរាប់ថា«គេថាអ្នកដែលមានស្នេហាបើស្រលាញ់គ្នាកុំលើសពេក បើលើសពេកគឺថាពិបាកទាំងគេទាំងយើងខ្លួនឯងហើយ វានឹងនាំអោយមានតែបញ្ហា បើចឹងល្មមៗទៅបានហើយកុំលើសអី ហើយបើស្រលាញ់គេហើយកុំអោយការស្រលាញ់ទៅគេអស់ពេក ស្រលាញ់ខ្លួនឯងខ្លះផងប្រយ័ត្នភ្លេចស្រលាញ់ខ្លួនឯងណា»។

ពិតណាស់តាមរយៈសាររបស់លោក ឆន សុវណ្ណារាជខាងលើនេះ បានធ្វើអោយមហាជនជាច្រើន គិតថាលោកសព្វថ្ងៃនេះ បែបកំពុងតែមានស្នេហាជាមួយនឹងនារីណាម្នាក់ហើយ បានជាដាច់ចិត្តផុសសារដ៏មានន័យបែបនេះ នៅក្នុងបណ្ដាញសង្គមរបស់ខ្លួន៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្តារក្រាមរបស់លោក ឆន សុវណ្ណារាជ

អត្ថបទដោយ៖សីុវលី