Home កម្សាន្ត មកមើលរូបថតជុំគ្រួសាររបស់តារាចិន Vincent Zhao នៅថ្ងៃខួបកំណើតធ្វើឲ្យអ្នកគាំទ្ររំភើប !!

មកមើលរូបថតជុំគ្រួសាររបស់តារាចិន Vincent Zhao នៅថ្ងៃខួបកំណើតធ្វើឲ្យអ្នកគាំទ្ររំភើប !!

តារាប្រុសចិនដែលតែងតែលេខមុខនៅក្នុងរឿងភាគចិនបុរាណលោក Vincent Zhao ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រតាមរយៈការសម្ដែង ជាពិសេសនោះគឺដោយសារតែមុខមាត់ដ៏សង្ហាររបស់លោកតែម្ដង ។

បើក្រឡេកមកជីវិតឯកជនរបស់តារាប្រុសរូបនេះវិញគឺ Vincent Zhao មានភរិយាគួរឲ្យស្រឡាញ់ដែលបានរៀបការតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយបច្ចុប្បន្ននេះលោកមានកូន ៣ នាក់ ។ ដោយឡែក កាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅនេះគឺជាថ្ងៃខួបកំណើតគម្រប់ ៤៦ ឆ្នាំរបស់តារាប្រុសរូបនេះ ។ ជាមួយគ្នានោះដែលដើម្បីពញ្ញាក់អារម្មណ៍ស្វាមី ភរិយារបស់លោកបានរៀបចំនំខួបកំណើត ។

យ៉ាងណាមិញ ភរិយារបស់លោកបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកអមជាមួយនឹងសារថា «ជូនពរថ្ងៃកំណើត ប្ដីសម្លាញ់ » ។ បន្ទាប់ពីបានឃើញនូវរូបភាពទាំងនេះរួចមកអ្នកគាំទ្រមានក្ដីរំភើបជំនួស ព្រោះតែនេះបង្កប់នូវក្ដីស្រឡាញ់ និងក្ដីសុខពិតៗចេញពីគ្រួសារមួយនេះ ៕

ប្រភព៖ ent.sina

អត្ថបទដោយ៖​ សុខអីុម