Home កម្សាន្ត គួរអោយស្រលាញ់ដ៏ហើយ! ស្ដាប់ អូនហ្វេម អានភាសាអង់គ្លេសពីថ្ងៃច័ន្ទដល់អាទិត្យសើចចុកពោះ!(មានវីដេអូ)

គួរអោយស្រលាញ់ដ៏ហើយ! ស្ដាប់ អូនហ្វេម អានភាសាអង់គ្លេសពីថ្ងៃច័ន្ទដល់អាទិត្យសើចចុកពោះ!(មានវីដេអូ)

ពិតណាស់កាលពីពេលថ្មីៗនេះ ពិធីកររូបសង្ហារលោក ជា វណ្ណារិទ្ធ ទើបតែទទួលបានសមាជិកថ្មីមួយរូបទៀត គឺកូនប្រុសដ៏គួរអោយស្រលាញ់ មានឈ្មោះថា ហ្វែរ ដែលកំពុងទទួលបានការបីបាច់ថែរក្សា ពីលោកនិងភរិយាយ៉ាងយកចិត្តទុកដាក់បំផុត។

យ៉ាងណាមិញ បើយើងងាកទៅមើលពីកូនប្រុសទី១របស់លោក អូនហ្វេម វិញគេពិតជាស្រស់ស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ គេក៏ជាក្មេងតូចមួយរូប មានភាពឆ្លាតវៃ និងគួរអោយស្រលាញ់ខ្លាំងបំផុត ដែលម្ដាយឳពុកគ្រប់រូបប្រាថ្នាចង់បានកូនបែបនេះ។

ជាក់ស្ដែងកាលពីព្រឹកមិញនេះលោក ជា វណ្ណារិទ្ធ បានផុសវីដេអូមួយដែលបង្ហាញពី សកម្មភាពដែល អូនហ្វេម រៀនអានភាសាអង់គ្លេសពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដោយថាតាមប៉ាប៉ារបស់គេ។ ក្នុងវីដេអូមួយនោះផងដែរ បានធ្វើអោយមហាជនជាច្រើនអស់សំណើចយ៉ាងខ្លាំង ព្រោះអូនហ្វេមអានពាក្យមិនច្បាស់ហើយ នៅខំប្រឹងតវ៉ាជាមួយនឹងប៉ាប៉ាគេទៀត។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏មហាជនគ្រប់រូបនៅតែពេញចិត្ត និងសរសើរដ៏អូនហ្វេម​ ព្រោះគេទើបតែប៉ុនណឹងសោះ​ តែចេញអានអក្សរ និងរាប់លេខ បានយ៉ាងជំនាញ ដែលក្មេរៗដ៏ទៃកម្រនឹងធ្វើបានខ្លាំងណាស់៕ តោះចង់ដឹងកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ជា វណ្ណារិទ្ធ

អត្ថបទដោយ៖សីុវលី