Home កម្សាន្ត ប្រយ័ត្ន​ទាំង...

ប្រយ័ត្ន​ទាំងអស់គ្នា! តារាស្រី Kimberley វិះ​នឹង​ត្រូវបាត់បង់ជីវិតព្រោះតែចង់បានរាងស្អាត!!!

នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ តារាសម្តែងស្រី  Kimmy Kimberley បានចែករំលែកពីបទពិសោធន៏នៃការប្រើប្រាស់ថ្នាំសម្រកទម្ងន់កាលនាងនៅតូច។

Kimberley បានណែនាំឲ្យស្ត្រីគ្រប់រូបគួរតែរកវិធីផ្សេងជៀសវាងគ្រោះថ្នាក់។ ព្រោះក្រោយពេលដែលនាងប្រើថ្នាំមិនបានប៉ុន្មាន ស្រាប់តែមានអាការៈមិនប្រក្រតីដល់ថ្នាក់ដួលសន្លប់នៅក្នុងបន្ទប់ទឹកតែម្នាក់ឯង។ កាលនោះទម្រាំអាចជួយនាងបាន ឳពុកបង្កើតរបស់ Kimberley ត្រូវកាប់ទ្វារបន្ទប់ទឹកទម្លុះដើម្បីយកនាងទៅមន្ទីពេទ្យ។

បច្ចុប្បន្ននេះ នាងតែងតែធ្វើលំហាត់ប្រាណ និងគ្រប់គ្រងទម្ងន់របស់នាងដោយការញ៉ាំអាហារដែលមានប្រយោជន៍ដល់សុខភាពល្អ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ​៖ Thai Star News

អត្ថបទដោយ ៖ បុត្រា